ទើបតែបញ្ចប់ការប្រកួត Miss Grand Cambodia 2024 មិនទាន់បានប៉ុន្មានផង ពេលនេះកម្ពុជាត្រូវត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីលំដាប់ពិភពលោកដ៏អស្ចារ្យ Miss Grand International 2024។

កម្មវិធីប្រកួតប្រជែង Miss Grand International ជាកម្មវិធីរៀបចំឡើងសម្រាប់បវរកញ្ញាដែលមកពីប្រទេសផ្សេងៗគ្នាជុំវិញពិភពលោកចូលរួមប្រកួតដណ្ដើមជយលាភីក្លាយជាម្ចាស់ពាន និងគ្រងដំណែងជាបវរកញ្ញាឯក។
ដោយឡែក សម្រាប់ឆ្នាំ ២០២៤ នេះកម្មវិធី Miss Grand International 2024 នឹងប្រារព្ធធ្វើនៅប្រទេសកម្ពុជា ខណៈការគ្រោងធ្វើដំបូងនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានលុបចោលវិញ ព្រោះតែស្ថានភាពនៅក្នុងប្រទេសនោះពុំទាន់អាចគ្រប់គ្រងបាន។ យ៉ាងណាមិញ កម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកមួយនេះរៀបចំឡើងនាថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះដោយកម្ពុជាជាម្ចាស់ផ្ទះ និងមានការចូលរួមពីប្រទេសថៃផងដែរ។


គួរជម្រាបឱ្យដឹងដែរថា កម្ពុជាធ្លាប់ទទួលបានសិទ្ធិក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតសម្រស់មួយចំនួនដូចជា Miss Teen Grand International 2023 , Miss Planet International 2023 ខណៈឆ្នាំនេះកម្ពុជាក៏បានក្លាយជាម្ចាស់ផ្ទះជាថ្មីម្ដងទៀតក្នុងការរៀបចំកម្មវិធី Miss Grand International 2024 ៕























Account
Security
Favourite Content