តារាចម្រៀងបទមនោសញ្ចេតនា ប៊ុន សក្តិ បើទោះជាបាត់មុខយូរ ប៉ុន្តែនៅទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ ព្រោះសំឡេងនៅពីរោះដដែលគ្មានប្រែ។ នេះបើតាមការបង្ហាញខ្លួនថ្មីៗនៅកម្មវិធី THE WALL SONG CAMBODIA និងជាតារាចម្រៀងអាថ៍កំបាំង ដោយច្រៀង feat ជាមួយ សេម បទ “ត្រឹមបារម្ភពីអូនក៏បងអស់ចិត្ត”។

មិនត្រឹមតែច្រៀងពីរោះដដែលឡើយ ប៊ុន សក្តិ ច្រៀងបទរួមគ្នាជាមួយ សេម ទាំងតារាកិត្តិយស និងពិធីករស្ដាប់ទៅសំឡេងពីរោះប្រហាក់ប្រហែលម្ចាស់បទ។ មិនតែប៉ុណ្ណោះអ្នកដែលបានមើលវីដេអូកម្មវិធី THE WALL SONG CAMBODIA រួចបញ្ចេញមតិថាម្ចាស់បទ “ភ្នំពេញនឹកកំពង់ចាម” នៅតែពីរោះគ្មានប្រែ ហើយអាចបត់បែនសំឡេងបានទៀតផង។
ចំណែកម្ចាស់បទ ទស្សន៍ទាយមិនត្រូវឡើយ បើទោះជាតារាកិត្តិយស ព្រីន បានបង្ហើរសំនៀងបទ “ទឹកភ្នែកអ្នកស្រែ” បន្តិចហើយក៏ដោយ ដោយជ្រើសរើសថាជាតារា ពុទ្ធិស័ក្តិ តែពេលជញ្ជាំងលើកឡើងលើ និងបង្ហាញឲ្យឃើញតារាអាថ៌កំបាំងគឺជា ប៊ុន សក្តិ ហើយនោះ ទឹកមុខ សេម ពិតជារំភើប ញាប់ញ័រខ្លាំង។

គួរបញ្ជាក់ថា ប៊ុន សក្តិ នៅមានអាជីពមួយផ្សេងទៀតក្នុងជួរមន្ត្រីរាជការ ដែលតួនាទីជាអង្គរក្ស នៅបញ្ជាការដ្ឋានកងអង្គរក្សសម្ដេចអគ្គមហាសេនាបតី ហ៊ុនសែន និងលោកជំទាវកតិព្រឹត្តបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។ លោកចូលបម្រើក្នុងជួរអង្គរក្សនោះរយៈពេលប្រហែល ១០ ឆ្នាំជាងហើយ៕























Account
Security
Favourite Content