កាលពីថ្មីៗ នេះ សមាជិកក្រុមចម្រៀង BTS គឺ Suga បានធ្វើកម្មវិធីជំនួបអ្នកគាំទ្រ និងបាននិយាយពីរឿងរ៉ាវក្នុងចិត្តមួយចំនួនព្រមទាំងគម្រោងសម្រាប់ពេលអនាគតផងដែរ។ ការធ្វើជំនួបអ្នកគាំទ្រនេះដែរ ធ្វើឡើងបន្ទាប់ពីធ្វើការប្រគំតន្ដ្រីទេសចរណ៍ជោគជ័យនៅប៉ែកខាងអាមេរិក។

អ្វីដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលគឺតារាចម្រៀងប្រុសវ័យ ៣០ ឆ្នាំរូបនេះបាននិយាយរំឭកទៅដល់អាយុដែលខ្លួនចង់ចូលនិវត្ដន៍ឈប់ច្រៀង។ Suga បានលើកឡើងថា៖ លោកនឹងបន្ដច្រៀងនៅលើឆាករហូតដល់លោកមានអាយុ ៦០ ឆ្នាំ ឯណោះ។
មែនទែនទៅ ដោយសារតែមានភាពល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពិតណាស់អ្នកគាំទ្រពិតជាមិនចង់ឱ្យ Suga និងសមាជិកក្រុម BTS ផ្សេងៗ ទៀតចូលនិវត្ដន៍ឡើយ។ ជាពិសេសសំណូមពរឱ្យនៅបន្ដច្រៀង និងសម្ដែងលើឆាកតន្ដ្រីដល់ទីបព្ចាប់តែម្ដង។


ជាការឆ្លើយតប Suga បានលើកឡើងថា៖ លោកសុំពេលវេលាខ្លះសម្រាក ព្រោះលោកមិនអាចកាន់មេក្រូឡើយប្រសិនបើមានអាយុចាស់ពេក។ ដូច្នេះលោកនឹងនៅច្រៀងដល់ត្រឹមអាយុ ៦០ ឆ្នាំ។
គួររំឭកថា Suga ហាក់មានភាពមមាញឹកខ្លាំងមួយរយៈចុងក្រោយនេះ បន្ទាប់ពីលោកបានបញ្ចេញចម្រៀងថ្មី និងធ្វើការប្រគំតន្ដ្រីទេសចរណ៍។ ក្រៅពីធ្វើការប្រគំតន្ដ្រីទេសចរណ៍នៅប៉ែកខាងអាមេរិករួច Suga នឹងបន្ដទៅខាងអាស៊ីវិញម្ដងរួមមាន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី សឹង្ហបុរី ជប៉ុន និងថៃជាដើម៕

























Account
Security
Favourite Content