ថ្មីៗនេះលោកវេជ្ជបណ្ឌិត Lee Byung Hoe ដែលជាគ្រូពេទ្យវះកាត់កែសម្ផស្សមានបទពិសោធន៍ជាង ២០ ឆ្នាំ ឯកទេសវះកាត់ឆ្អឹងបានបង្ហាញអំពីការពេញនិយមវះកាត់ខ្ទង់ច្រមុះរបស់បុរសក្នុងឆ្នាំ ២០២៤។


តាមរយៈវីដេអូ លោកវជ្ជបណ្ឌិតរូបនេះបានលើកឡើងអំពីទម្រង់ច្រមុះដែលបុរសៗជាច្រើនចង់បាន ហើយក៏មានតារាល្បីៗសាកសួរញឹកញាប់បំផុតពេលពិគ្រោះយោបល់មុនវះកាត់។ ក្នុងចំណោមខ្ទង់ច្រមុះគម្រូជាច្រើន ទម្រង់ច្រមុះរបស់ V សមាជិក BTS ត្រូវបានគេសាកសួរច្រើន និងពេញនិយមបំផុត។
លោកវេជ្ជបណ្ឌិត Lee Byung Hoe បានបន្ថែមថាបើទោះបីច្រមុះទាំងមូលរបស់ V មានក្ដោងខ្ពស់ និងត្រង់ក៏ដោយ ប៉ុន្តែនៅបរិវេណស្លាបច្រមុះហាក់ដូចជាមានសាច់បន្ដិតដែលធ្វើឱ្យមើលពីមុខទៅមានរាងមូល និងមិនស្រួចខ្លាំងពេកនោះទេ។ ដូច្នេះហើយទើបធ្វើឱ្យលោកមានភាពស្រស់ស្អាតខ្លាំងពីធម្មជាតិសក្ដិសមជាបុរសសង្ហាពិតៗ។



គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយនោះទេដែលគ្រូពេទ្យកែសម្ផស្សបានកោតសរសើរចំពោះលក្ខណៈពិសេសដ៏ទាក់ទាញរបស់ V សមាជិក BTS។ កាលពីមុនក៏មានអ្នកផ្សេងៗទៀតបានគូសបញ្ជាក់អំពីភាពសមាមាត្រ និងលក្ខណៈពិសេសរបស់លោករវាងច្រមុះ និងភ្នែកសមស្របជាមួយស្ដង់ដាសម្រស់ដ៏ល្អនៅក្នុងប្រទេសភាគខាងបូព៌ា និងលោកខាងលិច ៕


























Account
Security
Favourite Content