ឃើញតែងខ្លួនឡូយៗ ប្លែកៗ ចុះមានដឹងអ្នកណាជា stylist របស់ BTS អត់?

ដូចដែល fan ជាច្រើន ឬជាពិសេស army ផ្ទាល់តែម្ដង​ធ្លាប់បានឃើញមកហើយថានៅពេលដែលក្រុមតារាចម្រៀងលំដាប់ពិភពលោក BTS មានការប្រគំតន្រ្តី​ ឬចូលរួមកម្មវិធីនានា​ ពួកគេតែងតែមានការស្លៀកពាក់ និងតុបតែងមើលទៅស្រស់សង្ហារប្លែកតែម្ដង។ នៅពីក្រោយភាពសង្ហាររបស់ពួកគេផងដែរគឺតែងតែមាន​ stylist នៅតាមយកចិត្តទុកដាក់ជានិច្ច។ ដូចនេះថ្ងៃ​ AMS នឹងនាំអ្នកទាំងអស់គ្នាមកស្គាល់នូវ stylist ម្នាក់ប្រចាំក្រុមតារាចម្រៀង​ BTS​ នោះគឺអ្នកនាង Lee Ha Jeong។

យោងតាមការសម្ភាសជាមួយ W Korea ដើមឡើយអ្នក​នាង​ Lee Ha Jeong បានចាប់ផ្ដើមអាជីពជា stylist ដំបូងបំផុតជាមួយក្រុមតារាចម្រៀងនារី 2NE1 តាំងពីឆ្នាំ ២០០៩។ អ្នកនាងតែងតែទៅតាមដើម្បីមើលការស្លៀកពាក់របស់ពួកគេគ្រប់កម្មវិធីទាំងអស់មិនថាកម្មវិធីប្រគល់ពានរង្វាន់ ឬការថត​ MV បទចម្រោងជាដើម។ បន្ទាប់មកនៅឆ្នាំ ២០១៣ អ្នកនាង ​Lee Ha Jeong ក៏បានក្លាយជា stylist ប្រចាំក្រុមចម្រៀង BTS រហូតមកដល់បច្ចុប្បន្នមានរយៈពេល ៨ ឆ្នាំហើយ។ មាន​ fan របស់ក្រុមតារាចម្រៀង​ BTS ជាច្រើនបានគិតថាការដែលធ្វើជា stylist របស់ក្រុមតារាចម្រៀងលំដាប់ពិភពលោកបែបប្រហែលជាត្រូវឆ្លងកាត់ការធ្វើតេស្ត ឬសម្ភាសយ៉ាងតឹងរ៉ឹងបំផុត។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺក្ដីស្រមៃដំបូងរបស់គាត់មិនមែនធ្វើជា stylist របស់ក្រុមណាមួយនោះទេ។ អ្នកនាង​ Lee Ha Jeong បានចែករំលែកជាមួយ W Korea ថាអ្នកនាងមិនបានរៀនជំនាញណាមួយដែលទាក់ទងទៅនឹង fashion នោះទេហើយចំពោះការចាប់ផ្ដើមការងារមួយនេះក៏ដោយសារតែទេពកោសល្យពីធម្មជាតិ និងចំណង់ចំណូលចិត្តរបស់គាត់ចំពោះការស្លៀកពាក់ផ្ទាល់តែម្ដង។ នេះក៏បញ្ជាក់ដែរថាការជ្រើសរើស stylist របស់ក្រុមហ៊ុន HYPE មិនបានសំដៅតែលើថាតើម្នាក់នោះបានរៀនបញ្ចប់មុខជំនាញដែលទាក់ទងទៅនឹង fashion ឬក៏អត់នោះទេ តែពួកគេផ្ដោតសំខាន់ទៅលើទេពកោសល្យ ស្នាដៃ និងសមិទ្ធិផលជាក់ស្ដែងទៅវិញ។

ក្នុងរយៈពេល ៨​ ឆ្នាំមកនេះអ្នកនាងក៏ជាផ្នែកមួយដែលជួយឱ្យក្រុមតារាចម្រៀង BTS បញ្ចេញនូវភាពស្រស់សង្ហានិងទាក់ទាញតាមរយៈរូបសម្រស់របស់ពួកគេដែរ។ អ្នកនាងក៏បានបន្តទៀតថាដោយសារក្រុមចម្រៀងមួយក្រុមនេះមានសកម្មភាពច្រើនដូចនេះពួកគេត្រូវការសម្លៀកបំពាក់ច្រើនដែរ បែបនេះហើយទើបនៅពេលពួកគេចេញសម្ដែង ឬមានសកម្មភាពណាមួយគេតែងតែមានការប្រជុំអំពីសម្លៀកបំពាក់ដែលពួកគេត្រូវពាក់ដើម្បីឱ្យសក្ដិសមជាមួយបរិយាកាស និង​ concept របស់កម្មវិធីនោះ។

Stylist ប្រចាំក្រុម BTS មួយនេះបានប្រាប់ថានៅក្នុងសមាជិកចំណោមទាំងអស់ RM និង V ជាសមាជិកដែលយកចិត្តទុកដាក់ចំពោះសម្លៀកបំពាក់របស់ក្រុមទាំងមូលជាងគេ ជាពិសេសរាល់ពេលសម្ដែងម្ដងៗ។ ជាឧទាហរណ៍ជាក់ស្ដែង សមាជិកទាំងពីរនាក់នេះពិតជាបានយកចិត្តទុកដាក់ខ្លាំងមែនទែនចំពោះការសម្ដែងបទ Idol, Daechwita, និងបទ Ddaeng ជាដើមព្រោះសម្លៀកបំពាក់នៅក្នុងបទទាំងអស់នេះសុទ្ធតែត្រូវបង្ហាញអំពីវប្បធម៌កូរ៉េនៅក្នុងសម័យទំនើប។ រាល់ stylist ទាំងអស់មិនអាចធ្វើការសម្រេចចិត្តតែម្នាក់ឯងបាននោះ មានន័យថាពួកគេត្រូវពិភាក្សាជាមួយសមាជិកក្រុមទាំងអស់របស់ក្រុមតារាចម្រៀង​ BTS ជាមុនសិន។ ហេតុនេះហើយទើបយើងសង្កេតឃើញថាស្ទាយនៃការស្លៀកពាក់ និងតុបតែងខ្លួនរបស់ក្រុមចម្រៀងនេះតែងតែមានការផ្លាស់កាន់តែប្រសើររហូតពួកគេបានក្លាយជា​ idol ដែលឈានមុខគេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ