ចំណាំទិញផ្កាកុលាបជូនគ្នា តោះមកដឹងពីអត្ថន័យចំនួនទងនីមួយៗ តិចមើល

វាមិនប្លែកនោះទេ នៅពេលដែលគូសង្សារទិញផ្កាជូនគ្នាទៅវិញមក ប៉ុន្ដែមនុស្សភាគច្រើនមិនចាប់អារម្មណ៍ពីចំនួនទង ដែលបានទិញជូនគ្នាទៅវិញទៅមកឡើយ ចេះតែជូនឲ្យបានៗ ជាការស្រេច។ តាមពិតទៅ បើជ្រុលជាចំណាយប្រាក់ទិញផ្កា គួរតែដឹងពីអត្ថន័យទងនីមួយៗ ដើម្បីឲ្យកាន់តែមានភាពរ៉ូមែនទិច។ តោះមកដឹងពីអត្ថន័យចំនួនផ្កាកុលាប ដែលអ្នកទិញជូនមនុស្សជាទីស្រឡាញ់៖

១ ទង៖ គឺសម្រាប់ជូនមនុស្សដែលអ្នកមានអារម្មណ៍ថា ស្រឡាញ់ចាប់អារម្មណ៍ ឬជួបភា្លមស្រឡាញ់ភ្លែត ហើយចង់ឲ្យគេក្លាយជាសង្សាររបស់អ្នក។

២ ទង៖ បើអ្នកស្រឡាញ់នរណាម្នាក់អស់ពីជម្រៅបេះដូង មិនចាំបាច់ទិញជូនច្រើនទេ ត្រឹមតែ ២ គឺគ្រប់គ្រាន់ ព្រោះផ្កា ២ ទងនេះ បញ្ជាក់ថា ខ្ញុំស្រឡាញ់អ្នកខ្លាំង។

៣ ទង៖ គឺមានអត្ថន័យថា ខ្ញុំស្រឡាញ់អ្នក ហើយល្អបំផុតគួរទិញជូនគ្នា នៅពេលអ្នកទាក់ទងគ្នាបានគ្រប់ ៣ ខែ ពិតជារ៉ូមែនទិច។

៦ ទង៖ បើសិនជាអ្នកកំពុងសេពគប់ជាមួយនរណាម្នាក់ ហើយគិតច្បាស់លាស់ចង់ទៅមុខមួយជំហានទៀត ផ្កាកុលាប ៦ ទងសាកសមបំផុត។ គឺមានន័យថា ខ្ញុំចង់ក្លាយជាមនុស្សរបស់អ្នក។

៩ ទង៖ គឺមានន័យថា ស្នេហាអមតៈ និងខ្ញុំចង់រស់នៅជាមួយអ្នកជារៀងរហូត។

១០ ទង៖ គឺមានន័យថា ល្អឥតខ្ចោះ ឬជីវិតរបស់ខ្ញុំមានន័យណាស់ពេលដែលបានជួបអ្នក។

១៥ ទង៖ បើអ្នកធ្វើខុស ឬធ្វើឲ្យមនុស្សជាទីស្រឡាញ់អន់ចិត្ត ចង់សុំការអភ័យទោស ផ្កាកុលាប ១៥ ទង ជាជម្រើសល្អបំផុត។

២០ ទង៖ គឺមានន័យថា គោរពឲ្យតម្លៃ ហើយសុំជឿជាក់លើខ្ញុំ។

៩៩ ទង៖ គឺមានន័យថា ស្នេហារបស់យើង នឹងនៅស្ថិតស្ថេរជានិរន្ដ៍ មានតែក្ដីស្លាប់ទើបអាចបំបែកយើងបាន។ 

១០០ ទង៖ គឺតំណាងឲ្យក្ដីស្រឡាញ់ដែលហ៊ានលះបង់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Like Idol, like fan! អ្នកនាង ទេព បូព្រឹក្ស ចូលរួមថវិកាសប្បុរសធម៌ 2000$ ក្នុង “ទិវាកុមារអន្ដរជាតិ” ក្រោមការផ្ដើមគំនិតពីហ្វេន​ BTS កម្ពុជា

ថ្មីៗនេះម្ចាស់គណនីហ្វេសបុកផេក Butter Purple ដែលស្គាល់ថាជាហ្វេនរបស់ក្រុម BTS នៅកម្ពុជាបានផ្ដួចផ្ដើមគំនិតរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីចូលរួមក្នុង “ទិវាកុមារអន្ដរជាតិ”

ដល់សម័យ AI យុវជនចិននិយមប្រើ “គ្រូទាយ AI” ដើម្បីរំសាយសម្ពាធជីវិត

យុវជនចិនបានប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ជាគ្រូទស្សន៍ទាយជោគវាសនា ដើម្បីរំសាយអារម្មណ៍ ស្របពេលដែលសម្ពាធពីការសិក្សា ការងារ និងទំនាក់ទំនងកើនឡើង។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន

អូលីវ៉ា គង់ សង្ឃឹមមុតមាំ «ឈុតរយលានអត្ថន័យ» ក្នុងមហោស្រពកាន២០២៦ ទាក់ភ្នែកសារព័ត៌មានធំៗ

ដើម្បី​មុខ​មាត់​ប្រទេស​កម្ពុជា អូលីវ៉ា គង់ បាន​ច្នៃ​ឈុត​ពិសេស​ដែល​បង្កប់​រយ​លាន​អត្ថន័យ និង​ត្រៀម​ជា​ស្រេច​ក្នុង​ការ​បង្ហាញ​សិល្បៈ វប្បធម៌ ដ៏​រុង​រឿង​របស់​ខ្មែរ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​ព្រឹត្តិការណ៍​​លំដាប់​អន្តរជាតិ​នា​លើក​នេះ។

ធ្លាប់បង្ហាញខ្លួននៅកម្ពុជាតែម្ដងមែន តែតួឯកប្រុសល្បីក្នុងរឿង Double Helix នៅចងចាំហ្វេនកម្ពុជាក្នុងចិត្តមិនភ្លេច

ថ្មីៗនេះខ្សែភាពយន្ដបុរសស្រឡាញ់បុរស Double Helix ដែលសម្ដែងដោយតារាប្រុសសិង្ហបុរី Ayden Sng សម្ដែងជាតួអង្គ Lu Feng និងតារាប្រុសចិន Lu Si Tong

BTS ក្លាយជាសិល្បករអាស៊ីដំបូងសម្ដែងក្នុងកម្មវិធី Halftime Show នៅ FIFA World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត

ក្រុមចម្រៀងបុរសកូរ៉េខាងត្បូងដ៏ល្បីល្បាញ BTS ត្រូវបានប្រកាសជាផ្លូវការថាជាតួឯកសម្តែងក្នុងកម្មវិធីពាក់កណ្តាលម៉ោង (Halftime Show) នៃវគ្គផ្តាច់ព្រ័ត្រ

Jungkook ក្លាយជាគោលដៅនៃឧក្រិដ្ឋកម្មអនឡាញ ដែលមានតម្លៃ ២៥.៤ លានដុល្លារ

Jungkook ជាប់ឈ្មោះ ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដទៃទៀត ដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មលួចទិន្នន័យផ្ទាល់ខ្លួន ពីសំណាក់ក្រុមចោរព័ត៌មានវិទ្យា (Hacker) ជនជាតិចិន ដែលមានមូលដ្ឋានក្នុងប្រទេសថៃ។

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

សាស្ត្រាហ្វីម នាំយកកុនខ្មែរឡើងទៅលើឆាកអន្តរជាតិ មហោស្រពកានប្រទេសបារាំង

ផលិតកម្ម​ក្នុង​ស្រុក​មួយ​របស់​កម្ពុជា សាស្ត្រាហ្វីម ទទួល​បាន​ឱកាស​ក្នុង​ការ​តំណាង​ឱ្យ​មុខ​មាត់​ប្រទេស​កម្ពុជានៅលើ​ឆាក​អន្តរជាតិចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន Marché du Film – Cannes

គិតគូរដិតដល់! ប្រធានសមាគមសិល្បករខ្មែរ ចុះ MOU ជាមួយមន្ទីរពេទ្យអឃីត ដើម្បីលើកកម្ពស់សុខុមាលភាពសិល្បករ

ដោយ​មើល​ឃើញ​ពី​សុខុមាលភាព​របស់​សិល្បករ​ខ្មែរ​ជា​រឿង​សំខាន់ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​មន្ទីរពេទ្យ​ដ៏​ធំ​ក្នុង​ស្រុក ក្នុង​ការ​ លើក​កម្ពស់​សុខុមាលភាព​

ស្ត្រីម្នាក់ត្រូវជាប់ទោស ១៨ ខែជុំវិញការសរសេរប្រលោមលោក BL ​ដោយយកសមាជិក Stray Kids ជាតួអង្គ

ជាងថតរូបជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Alexandra Kuzyk ត្រូវបានតុលាការកាត់ទោសឱ្យធ្វើពលកម្ម​រយៈពេល ១៨ ខែ បន្ទាប់ពីនាងត្រូវបានចោទប្រកាន់ពីបទផលិតរូបភាពអាសអាភាសខុសច្បាប់ តាមរយៈការសរសេររឿង

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី