ចេញពីជួរទ័ពភ្លាម V និង RM និយាយប៉ុន្មានប្រយោគឱ្យអ្នកគាំទ្រកាន់តែរំភើបចំពោះការវិលត្រលប់របស់ខ្លួន

នៅព្រឹកថ្ងៃអង្គារនេះ សមាជិក BTS ពីររូបគឺ RM និង V បានបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេជាផ្លូវការ ដោយបានធ្វើពិធីរំសាយពីជួរកងទ័ពនៅក្នុងទីក្រុង Chuncheon ខេត្ត Gangwon ព្រមទាំងបាននិយាយពាក្យក្នុងចិត្តមួយចំនួនអំពីការបំពេញកាតព្វកិច្ចយោធារបស់ពួកគេ។

បង្ហាញខ្លួននៅចំពោះមុខអ្នកគាំទ្រ ក្នុងឯកសណ្ឋានយោធាជាមួយស្នាមញញឹម និងបាច់ផ្កាដ៏ធំ V ​បាន​គ្រវី​ដៃ​ទៅ​កាន់​អ្នក​គាំទ្រដែលស្រែកហ៊ោយ៉ាងរំភើប​បន្ទាប់​ពី​ការ​រង់ចាំ​អស់រយៈពេលជា​យូរ។

V បាននិយាយថា៖ “បន្ទាប់ពីបម្រើក្នុងជួរកងទ័ព ខ្ញុំមានពេលវេលាឆ្លុះបញ្ចាំង និងពង្រឹងខ្លួនឯងឡើងវិញទាំងរាងកាយ និងចិត្តគំនិត។ ខ្ញុំតែងតែគិតចង់រត់ទៅជួប ARMY ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ ខ្ញុំចង់ថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តចំពោះអ្នកទាំងអស់គ្នាដែលបានរង់ចាំខ្ញុំក្នុងកំលុងពេលពួកយើងផ្អាកសកម្មភាព។ រង់ចាំយូរជាងនេះតែបន្តិចទៀតទេ ខ្ញុំសន្យាថានឹងត្រឡប់មកវិញជាមួយនឹងការសម្តែងដ៏អស្ចារ្យ”។ ទន្ទឹមនោះ លោក​ក៏​បាន​ថ្លែង​អំណរគុណ​ និងជូនពរចំពោះ​បងប្អូន​យោធិន​និង​នាយ​ទាហានក្នុងជំរំទ័ពរបស់ខ្លួនផងដែរ។

ចំណែក RM ដែលស្លៀកពាក់ឯកសណ្ឋានដូចគ្នា និងលេង Saxophone បានធ្វើឲ្យមហាជនមានការសប្បាយរីករាយជាខ្លាំងជាមួយនឹងការសម្តែងដ៏រស់រវើករបស់លោក។ RM បាននិយាយថា៖ “មែនទែនទៅ មួយរយៈកន្លងមកមានពេលវេលាលំបាក និងឈឺចាប់ជាច្រើន …ក្នុងកំលុង​ពេល​បម្រើទ័ព ខ្ញុំ​បាន​ស្និទ្ធស្នាល​ជាមួយលោកប៉ា និង​មិត្តភ័ក្តិរបស់ខ្ញុំ​កាន់​តែ​ច្រើន ហើយ​វា​ជា​ពេល​វេលា​ដ៏​មាន​អត្ថន័យ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តទាហានដូចគ្នា។ អរគុណដល់យោធិនជាច្រើនទៀតដែលកំពុងឈរជើងនៅជួរមុខដើម្បីការពារប្រទេសរបស់យើង”។

ចំពោះអ្នកគាំទ្រ RM បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយនិយាយថា៖ “ARMY សូមអរគុណច្រើនសម្រាប់ការរង់ចាំ។ ពេលនេះខ្ញុំនឹងត្រលប់ទៅវិញ ហើយបន្តសកម្មភាពរបស់ខ្ញុំជា RM របស់ BTS។ ខ្ញុំពិតជាអរគុណអ្នកគ្រប់គ្នាដែលបានរង់ចាំខ្ញុំ”។ នៅ​ពេល​អ្នកកាសែត ​សួរ​ថា​តើលោក​ចង់​ធ្វើ​អ្វី​បំផុត​បន្ទាប់​ពី​​ចាក​ចេញពីជួរទ័ព RM បាន​ឆ្លើយ​ថា៖ “ខ្ញុំចង់​សម្តែង។ ខ្ញុំ​ចង់​បង្កើត​អាល់ប៊ុម​ថ្មី ហើយ​ឡើង​ឆាក​វិញ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន”។

គួររំឭកថា RM និង V បានចូលបំពេញកាតព្វកិច្ចយោធាក្នុងខែធ្នូ ឆ្នាំ ២០២៣ ហើយត្រូវបានរំសាយចេញពីទីតាំងផ្សេងៗគ្នាក្នុងខេត្ត Gangwon នៅថ្ងៃតែមួយ។ RM បានបម្រើការជាមួយក្រុមតន្រ្តីយោធានៃកងពលធំថ្មើរជើងទី ១៥ ខណៈពេលដែល V គឺជាផ្នែកមួយនៃក្រុមបេសកកម្មពិសេសស្ថិតក្រោមចំណុះនគរបាលយោធាកងពលធំទី ២ ។

តាមរយៈការវិលត្រលប់នេះ RM និង V បាន​ក្លាយ​ជា​សមាជិក BTS ទី​បី និង​ទី​បួន​ដែល​បាន​បំពេញ​កាតព្វកិច្ច​យោធារួច​បន្ទាប់​ពី Jin និង J-Hope។ រីឯ Jimin និង Jungkook ​នឹង​ត្រូវ​រំសាយ​ពីជួរទ័ពនៅ​ថ្ងៃ​ទី ១១ ខែ​មិថុនា ខណៈ Suga ដែល​កំពុង​បំពេញ​កាតព្វកិច្ចក្នុងនាមជាមន្ត្រីបម្រើសេវាសាធារណៈ​​នឹង​ត្រូវបញ្ចប់ភារកិច្ច​នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា។

ខណៈដែលសមាជិកបានបញ្ចប់កាតព្វកិច្ចរៀងៗខ្លួន BTS គ្រោងនឹងប្រារព្ធខួបនៃការបង្ហាញមុខលើកដំបូងរបស់ពួកគេនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ខាងមុខនេះ ជាមួយព្រឹត្តិការណ៍ “2025 BTS FESTA” ក្នុងទីក្រុង Goyang ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *