សមាជិកកូនបងរបស់ក្រុមចម្រៀង BTS គឺ Jin បានចូលបំពេញកាតព្វកិច្ចចូលបម្រើកងទ័ពកាលពីខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅដែលធ្វើឲ្យលោកត្រូវអវត្ដមានក្នុងវិស័យចម្រៀងខេប៉ុបមួយរយៈ និងជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជានឹករលឹកដល់រូបលោក។

ថ្មីៗ នេះ អ្នកគាំទ្រ BTS ម្នាក់ដែលមានក្មួយប្រុសចូលបម្រើកងទ័ពនៅកន្លែងជាមួយ Jin បានទម្លាយពីរឿងល្អៗ របស់លោក និងទឹកចិត្តដ៏ល្អរបស់លោកចំពោះមិត្ដរួមការងារនៅកន្លែងបម្រើកងទ័ព។ Jin ត្រូវបានគេដាក់ឈ្មោះខាងក្រៅនៅកន្លែងបម្រើកងទ័ពឲ្យថា បុរសសង្ហាចិត្ដល្អ។
អ្នកគាំទ្ររបស់ BTS ម្នាក់នោះបានឲ្យដឹងទៀតថា៖ នៅកន្លែងហ្វឹកហាត់បំពេញការងារតែងតែមានឡានលក់អាហារជាច្រើនមកលក់សម្រាប់អ្នកនៅទីនោះទិញ។ Jin តែងទិញអាហារជាច្រើនសម្រាប់មិត្ដរួមការងាររបស់លោក។ Jin ពិតជាមានទឹកចិត្តល្អ និងចេះចែករំលែកដល់អ្នកជុំវិញ។

នេះមិនមែនជាលើកទី ១ ឡើយដែល Jin ត្រូវបានអ្នករួមការងារទម្លាយពីទង្វើល្អៗ របស់លោកក្នុងពេលបម្រើកងទ័ព ដោយលោកជាមនុស្សមានទឹកចិត្ដល្អ ចេះយកអាសាអ្នកនៅជុំវិញថែមទៀត។ លោកត្រូវបានមហាជនជាច្រើនសរសើរថា មិនត្រឹមជាតារាល្បីមានទេពកោសល្យនោះទេ សូម្បីតែអត្ដចរិតក៏ល្អដែរ។
គួរបញ្ជាក់ថា ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេសមាជិកក្រុម BTS រូបនេះ នឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះ៕

























Account
Security
Favourite Content