តាំងពីចេញពីបម្រើយោធាមក Jin សមាជិក BTS ហាក់មានមុខគ្រប់ទីកន្លែង ហើយថ្មីៗនេះអ្នកគាំទ្រជាច្រើនបានបង្ហាញការភ្ញាក់ផ្អើលបន្ទាប់ពីឃើញរូបភាពលោកលេចឡើងក្នុងប្រគំតន្ត្រីរបស់តារាចម្រៀងអាមេរិក Sabrina Carpenter។


ពិតជាមិនអាចប្រកែកបាននោះទេថាតារាចម្រៀងវ័យ ២៥ឆ្នាំ Sabrina Carpenter ពេលនេះកំពុងទទួលបានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោកជាមួយនឹងអាល់ប៊ុមថ្មីរបស់នាង “Short n ‘Sweet” ដែលមានបទល្បីៗ Viral ជាច្រើនដូចជាបទ Taste, Please Please Please, Espresso និងបទមួយចំនួនទៀត។ បច្ចុប្បន្ន តារាចម្រៀងស្រីរូបនេះកំពុងរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោក និងសម្តែងនៅទីក្រុងជាច្រើនផងដែរ។



នៅថ្ងៃទី ៨ ខែតុលាកន្លងទៅនេះ Sabrina បានបង្ហោះអាល់ប៊ុមរូបភាពនៅលើគណនី Instagram របស់ខ្លួនដែលមានអ្នកតាមដាន ៤១លាននាក់ អំពីពីកម្មវិធីសម្ដែងនៅទីក្រុង Hartford, Boston និង Baltimore។ ប៉ុន្តែអ្វីដែលក្លាយជាប្រធានបទពេញនិយមនោះគឺ អ្នកគាំទ្របានកត់សម្គាល់ឃើញ Jin សមាជិកកូនបងរបស់ក្រុម BTS បានលេចមុខក្នុងរូបភាពមួយសន្លឹក ដោយអ្នកគាំទ្រ Sabrina ម្នាក់បានកាន់ផ្លាកសញ្ញាដែលសរសេរថា ‘SHORT N SWEET PLATINUM PRINCESS’ ប៉ុន្តែទូរស័ព្ទរបស់នាងមានកាតរូបថត Jin ភ្ជាប់មកជាមួយដែលបង្កការចាប់អារម្មណ៍ជាច្រើនភ្លាមៗ។
រូបភាពនេះត្រូវបានចែកចាយបន្តយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ខណៈ ARMY ជាច្រើនបានបង្ហាញអារម្មណ៍រំភើបដែលតារាសំណព្វចិត្តរបស់ខ្លួនមានមុខ និងមានអ្នកគាំទ្រជុំវិញពិភពលោក។ ជាងនេះទៅទៀត អ្នកគាំទ្រដែលជាម្ចាស់ទូរស័ព្ទក៏បានចេញមកបញ្ជាក់ថា រូបថតរបស់ Jin នៅតែមាននៅលើទូរស័ព្ទរបស់នាងជានិច្ច។
គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធាកាលពីថ្ងៃទី ១៣ ខែមិថុនា Jin បានលេចមុខក្នុងកម្មវិធីធំៗជាបន្តបន្ទាប់។ បច្ចុប្បន្នរូបគេកំពុងបង្ហាញមុខក្នុងកម្មវិធីទោលរបស់ខ្លួនមានឈ្មោះថា RUN JIN ដែលជាកម្មវិធីបំបែកពីកម្មវិធី Run BTS ហើយក៏ត្រៀមបង្ហាញខ្លួនជាភ្ញៀវកិត្តិយសក្នុងកម្មវិធី KIAN’s Bizarre B&B ដែលគ្រោងនឹងចេញផ្សាយនៅឆ្នាំ ២០២៥ ផងដែរ ៕


























Account
Security
Favourite Content