ថ្មីៗនេះរូបភាពរបស់ Jin ត្រលប់ទៅលេង និងសួរសុខទុក្ខសិស្សប្អូននៅបន្ទាយទាហានត្រូវបានចែកចាយយ៉ាងច្រើននៅលើបណ្ដាញសង្គម និងក្លាយជាប្រធានបទក្ដៅដែលអ្នកលេងអ៊ីនធឺណេតលើកយកមកពិភាក្សាព្រោងព្រាតផងដែរ។

អ្វីដែលកាន់តែទាក់ទាញចំណាប់អារម្មណ៍ និងការកោតសរសើរកាន់ខ្លាំងនោះគឺ Jin ជាមនុស្សគោរពពាក្យសន្យាដោយមុនពេលចាកចេញពីបន្ទាយលោកបានសន្យាជាមួយនឹងទាហានជំនាន់ក្រោយថាលោកនឹងត្រលប់មកលេងពួកគេវិញជាមិនខាន។ នៅក្នុងរូបភាពមួយសន្លឹកនោះផងដែរគេសង្កេតឃើញថាទាំង Jin និងក្រុមទាហានទាំងអស់បានបង្ហាញពីភាពរីករាយ ភាពកក់ក្ដៅ និងស្នាមញញឹមចេញពីចិត្តផងដែរ។
ក្នុងចំណោមនោះក៏មានកូនទាហានម្នាក់បានបញ្ចេញមតិលើបណ្ដាញសង្គមថារូបគេផ្ទាល់មិនបានគិតថា Jin នឹងធ្វើឱ្យពាក្យសន្យាក្លាយជាការពិតបែបនេះឡើយ នៅពេលដែលតារាប្រុសវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថាត្រលប់មកសួរសុខទុក្ខពួកគេវិញមុនពេលបញ្ចប់កាតព្វកិច្ចយោធា។ កូនទាហានទាំងអស់ពិតជាកោតសរសើរយ៉ាងខ្លាំងនូវភាពស្មោះត្រង់ និងអត្តចរិតរបស់ Jin។

មិនត្រឹមប៉ុណ្ណេះ របៀបនៃការថែទាំសិស្សប្អូននៅបន្ទាយរបស់ Jin ក៏ត្រូវបានគេទទួលស្គាល់យ៉ាងច្បាស់ផងដែរ។ ជាក់ស្ដែងនៅក្នុងបទសម្ភាសជាមួយ Weverse Magazine ថ្មីៗនេះសមាជិកកូនបង BTS បានរៀបរាប់ថាលោកបានចំណាយប្រាក់ខែយោធារបស់លោកដើម្បីទិញចំណីឱ្យកូនទាហានដែលមានអាយុក្មេងជាងលោកជាច្រើននាក់។ លោកបានបន្ដថាភាគច្រើនពួកគេមានអាយុទើបតែម្ភៃឆ្នាំ ឬមិនទាន់មានការងារធ្វើនៅឡើយ ដូច្នេះហើយលោកគិតថាយ៉ាងហោចណាស់ពួកគេគួរតែញ៉ាំឱ្យបានល្អ និងមានសុខភាពល្អដោយនេះគឺជាមូលហេតុដែលលោកចំណាយប្រាក់ខែយោធារបស់ខ្លួន។ លោកច្រើនទិញសាច់មាន់ សាច់ជ្រូកខ និងភីហ្សាឱ្យកូនទាហានក្នុងបន្ទាយ ថែមទាំងបាននាំកូនទាហានផ្សេងទៀតទៅញ៉ាំសាច់អាំងទៀតផង។
គួររំឮកផងដែរនៅថ្ងៃនៃការបញ្ចប់ភារកិច្ចជាផ្លូវការរបស់ Jin មានក្រុមកូនទាហានជាច្រើននាក់មកជូនដំណើរលោក ហើយក៏អ្នកខ្លះក៏បានស្រក់ទឹកភ្នែកនៅពេលនិយាយលាគ្នាជាមួយ Jin ផងដែរ។ យ៉ាងណាក្ដីសម្រាប់ Jin នៅពេលក៏កំពុងតែមមាញឹកខ្លាំងជាមួយនឹងការងារផ្សេងជាច្រើនរួមមានទាំងការថតកម្មវិធី និងក្លាយជា BA របស់ប្រេនធំៗជាច្រើនទៀតផង៕

























































Account
Security
Favourite Content