អ្នកផលិតមាតិការូបស្រស់ ពេជ្រ ពិសី និងគូដណ្ដឹងបានបង្ហាញសកម្មភាពជាច្រើនទាក់ទិននឹងការរៀបចំពិធីមុនមង្គលការ មិនថាជាកម្មវិធីបែបប្រពៃណី និងកម្មវិធីបែបពួកអឺរ៉ុបនោះទេ។ ដោយឡែក ថ្មីៗនេះ អ្នកទាំងពីរបានបង្ហាញសកម្មភាពបែបអឺរ៉ុបជាមួយការសុំរៀបការក្នុងឈុតពណ៌សទាំងកូនក្រមុំ-កំលោះនិងអ្នកចូលរួម។

មុនថ្ងៃរៀបការមកដល់ ថៅកែស្រីវ័យក្មេងដែលជាម្ចាស់ផលិតផលថែរក្សាសម្រស់ ហើយក៏ជាអ្នកផលិតមាតិកាល្បីឈ្មោះ ពេជ្រ ពិសី និងគូដណ្ដឹងបានបង្ហាញសកម្មភាពជាបន្តបន្ទាប់ទាំងបែបប្រពៃណីនិងបុរាណ។ ដោយកាលពីប៉ុន្មានខែមុន អ្នកទាំងពីរបានដឹកដៃគ្នាទៅលឈុតរៀបការបែបប្រពៃណីបុរាណនៅសម្អាងការ ប្រណិតនារី ដែលត្រូវបានគេដឹងថាម្ចាស់ហាងជាម្ដាយរបស់អ្នកផលិតមាតិកា ជា ស្រីនា។ បន្ទាប់មក អ្នកទាំងពីរក៏បានបង្ហោះរូបថត Pre-wedding លើដែនដីអង្គរខេត្តសៀមរាបក្នុងឈុតបែបប្រពៃណីយ៉ាងស្រស់ស្អាត។




ថ្មីៗនេះ ពេជ្រ ពិសី ត្រូវគូដណ្ដឹងរៀបចំកម្មវិធី Surprise ដោយលុតជង្គង់សុំរៀបការនៅមាត់សមុទ្រតាមបែបជនជាតិអឺរ៉ុប។ ទាំងកូនក្រមុំ-កំលោះនិងអ្នកចូលរួមតម្រូវស្លៀកឈុតសដែលបង្ហាញពីភាពស្មោះត្រង់និងជាសក្ខីភាពដល់គូស្នេហ៍ទាំងពីរ។ កម្មវិធីនេះត្រូវបានចាត់ទុកជាកម្មវិធីបែបអឺរ៉ុបមួយ ហើយកាលពីឆ្នាំ ២០២១ អ្នកទាំង ២ ក៏បានភ្ជាប់ពាក្យបែបតាបប្រពៃណី មានចាស់ទុំសងខាងដឹងឮ។






តាមរយៈសកម្មភាពជាច្រើនដែលបង្ហោះលើបណ្ដាញសង្គមមិនថាបែបប្រពៃណីនិងអឺរ៉ុបតែងត្រូវបានហ្វេននិងបណ្ដាញអ្នកប្រើប្រាស់បណ្ដាញសង្គមលើកយកមកចែករំលែកនិងពោលសរសើរឥតដាច់ពីការខិតខំប្រឹងប្រែងនិងតស៊ូជម្នះរបស់អ្នកទាំងពីរក្នុងរយៈពេល ៩ ឆ្នាំមកនេះ។ គួរឱ្យដឹងថា ពេជ្រ ពិសី និងគូដណ្ដឹងត្រៀមចូលរោងការក្នុងខែ កុម្ភៈ ឆ្នាំក្រោយនេះហើយ៕
រូបភាព ៖ Pich Pisey – ពេជ្រ ពិសី























Account
Security
Favourite Content