កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ Jisoo សមាជិក BLACKPINK បានបង្ហោះ story នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមដោយក្នុងនោះគឺជាឡានកាហ្វេដែល Rosé បានផ្ញើមកដើម្បីលើកទឹកចិត្ត និងគាំទ្រនាងក្នុងពេលអំពុងថតខ្សែភាពយន្ដថ្មីមានចំណងជើងថា «Omniscient Reader»។


មិនត្រឹមប៉ុណ្ណេះ អ្នកដឹកនាំរឿងក៏បានចែករំលែករូបថតបន្ថែមទៀតដែលបង្ហាញសាររបស់ Rosé ផ្ញើទៅកាន់បងស្រីធំរបស់ BLACKPINK និងក្រុមការងារដោយន័យក្នុងនោះគឺសុំក្រុមការងារជួយមើលថែ Jisoo និងជូនពរឱ្យដំណើរនៃការថតរលូន ថែមទាំងបានជូនពរក្រុមការងារថតទាំងអស់ទៀតផង។



ក្រោយបង្ហោះរូបភាពហើយ អ្នកលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញមតិថា BLACKPINK ជាមនុស្សផ្អែមល្ហែម ហើយថែមទាំងសរសើរសមាជិក BLACKPINK តែងតែផ្ដល់ក្ដីស្រឡាញ់ និងការលើកទឹកចិត្តគ្នា ខណៈដែលពួកគេមិនបាននៅក្បែរគ្នាច្រើនដូចមុនក៏ដោយ។

គួរបញ្ជាក់ផងដែរថា រឿង «Omniscient Reader» គឺជាខ្សែភាពយន្ដដែលមានទស្សនិជនអន្ទះសារទន្ទឹងរងចាំមើលដោយក្នុងរឿងនេះបណ្ដុំទៅដោយកំពូលតារាសម្ដែងជាច្រើនដូចជា Lee Min Ho, Jisoo , Nana, Ahn Hyo Seop, Chae Soo Bin, Shin Seung Ho និង Park Ho San ព្រមទាំងតារាផ្សេងៗទៀតផងដែរ។
ខ្សែភាពយន្ដនេះផងដែរកំពុងទទួលបានការចាប់អារម្មណ៍ច្រើនដោយសារវាបានដកស្រង់ចេញពីប្រលោមលោក Omniscient Reader’s Viewpoint’ ព្រមទាំងមានការចូលរួមសម្ដែងដោយកំពូលតារាលំដាប់ៗយ៉ាងច្រើនផងដែរ៕























Account
Security
Favourite Content