យោងតាមប្រភពព័ត៌មានកូរ៉េ Osen នៅព្រឹកថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៣ បានឱ្យដឹងថា Lisa នឹងបញ្ចេញចម្រៀងមួយបទរួមគ្នាជាមួយសមាជិកក្រុម BigBang លោក Taeyang។ បទចម្រៀងនេះត្រូវបានរាយការណ៍ថានឹងបញ្ចេញជាផ្លូវការនៅចុងខែ មេសា ឆ្នាំ ២០២៣ ខាងមុខ។


បើតាមប្រភពដដែលបទចម្រៀងនេះ ថែមទាំងមានវីដេអូចម្រៀងទៀត ខណៈ Lisa នឹងមានវត្ដមានក្នុងវីដេអូចម្រៀងផងដែរ។ ស្របពេលដែលមហាជន និងអ្នកគាំទ្រ ជាច្រើនពិតជាមានភាពសប្បាយរីករាយព្រោះវាការច្រៀងរួមគ្នារបស់កំពូលតារាខេប៉ុបល្បីដល់ទៅពីររូប ជាពិសេសអ្នកទាំងពីរសុទ្ធសឹងតែជាអ្នកពូកែរាំ អ៊ីចឹងបទចម្រៀងច្បាស់ជាបទដែលមានគុណភាព និងមានភាពលេចធ្លោខ្លាំងជាមិនខាន។


តែយ៉ាងណាមិញ ផលិតកម្ម YG មិនទាន់បានចេញប្រកាស ឬបញ្ជាក់ពីការច្រៀងរួមគ្នានេះឡើយ ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នា៕


























Account
Security
Favourite Content