បន្ទាប់ពីបង្ហាញស្នាដៃសម្ដែងយ៉ាងប៉ិនប្រសប់ក្នុងរឿងភាគល្បី “Snow Drop” សមាជិកក្រុមចម្រៀងនារី BLACKPINK Jisoo ត្រូវបានគេចាត់ទុកថាជាតារាសម្ដែងស្រីឆ្នើមម្នាក់ធ្វើឱ្យនាងក្លាយជាតារាស្រីម្នាក់ដែលពូកែទាំងការច្រៀង និងការសម្ដែង។

យោងតាមសារព័ត៌មាន YTN បានរាយការណ៍ថា Jisoo នឹងក្លាយជាតួឯកស្រីក្នុងរឿងថ្មីមួយទៀតជាមួយតារាសម្ដែងប្រុស Park Jung Min។ រឿងដែល Jisoo ចូលរួមសម្ដែងមានចំណងជើងថា “Influenza” ជារឿងប្រភេទបែបរន្ធត់ព្រឺព្រួចខ្មោចឆៅ Zombie។
Jisoo ត្រូវបានរាយការណ៍ថានឹងសម្ដែងជាតួ Young Joo ជាក្មេងស្រីម្នាក់ទើបបាត់បង់ស្នេហា និងព្យាយាមកាត់ចិត្តធ្វើឱ្យជីវិតនាងប្រសើរឡើង តែក៏ធ្លាក់ក្នុងសុបិនអាក្រក់មិនធ្លាប់ស្មានដល់ និងជួបហេតុការណ៍ខ្មោចឆៅ Zombie លុកលុយទីក្រុង ខណៈដែលនាងត្រូវតស៊ូរត់គេចដើម្បីរស់រានមានជីវិត។



គួរបញ្ជាក់ថា រឿងនេះត្រូវបានសរសេរដោយលោក Han Ji Won ដែលជាអ្នកនិពន្ធល្បី និងជាអ្នកសរសេររឿងល្បី Parasite។ សម្រាប់ពេលវេលាចាក់ផ្សាយមិនទាន់ត្រូវបានកំណត់នៅឡើយទេដូច្នេះសូមរង់ចាំព័ត៌មានបន្ថែមទាក់ទិននឹងរឿងថ្មីមួយនេះ៕

























Account
Security
Favourite Content