ប្រហែលជាធុញថប់ពេក! BlackPink សុំចិត្តអ្នកគាំទ្រឱ្យធ្វើរឿងមួយនេះ     

ដូចប្រិយមិត្តដឹងស្រាប់ក្នុងវិស័យ ខេប៉ុប ក្រុមចម្រៀងនារី BlackPink ពិតជាមានភាពល្បីល្បាញ និងត្រូវបានគេចាត់ទុកជាសិល្បៈករដែលមានឥទ្ធិពលខ្លាំង។ មែនទែនទៅ ចេញដើរទៅណាមកណាជាសាធារណៈក៏ត្រូវគេចោមរោមខ្លាំងដោយសារតែសមត្ថភាព និងអត្ដចរិត។ ខណៈអ្នកគាំទ្រជាច្រើនគោរពស្រឡាញ់ ចាត់ទុកពួកនាងជា Role Model និងសរសើរមិនដាច់ពីមាត់តែម្ដង។

តែមែនទែនទៅ ក្នុងបទសម្ភាសកាលពីម្សិលមិញជាមួយខាងទស្សនាវដ្ដីល្បី Rolling Stone សមាជិកទាំងអស់បានលើកឡើងថា ពួកនាងគ្រាន់តែជាមនុស្សសាមញ្ញប៉ុណ្ណោះ មិនអស្ចារ្យដូចគ្រប់គ្នាគិតឡើយ។

នាពេលនោះ Jisoo បានលើកឡើងថា បើទោះជាពេលបច្ចុប្បន្ននាងមានភាពល្បីល្បាញ គ្រប់គ្នារួមទាំងសាច់ញាតិសុទ្ធតែសរសើរ ប៉ុន្ដែសម្រាប់គំនិតនាងវិញនាងមិនមែនជាតារាលំដាប់ពិភពលោកអ្វីទេ។ មិនថាមានរឿងអ្វីក៏ដោយរូបនាងនៅតែជាមនុស្សធម្មតាម្នាក់ នាងប្រហែលជាមនុស្សល្បីក្នុងកែវភ្នែកអ្នកគាំទ្រ តែនាងមិនមានអ្វីផ្លាស់ប្ដូរឡើយ នាងនៅតែជា Jisoo ដូចពីមុន។ អ៊ីចឹងកុំសរសើរ ឬចាត់នាងជាមនុស្សពិសេសអ្វីពេក នាងចង់ឱ្យគ្រប់គ្នាអាចនិយាយជាមួយនាងបានដោយធម្មតា មិនចាំបាច់បែងចែកថាជាតារាល្បី ឬមនុស្សធម្មតាឡើយ។

បន្ថែមពីនេះ Jennie ក៏បានបន្ដថា ពួកនាងប្រហែលជាមនុស្សល្បីល្បាញសម្រាប់អ្នកដទៃ ប៉ុន្ដែបើអាចពួកនាងចង់ធ្វើជាមនុស្សធម្មតាវិញ។ ពួកនាងចង់រស់នៅបែបសាមញ្ញាៗ និងមិនខុសពីនារីផ្សេងៗទៀតឡើយ ពេលទំនេរក៏និយាយពីរឿងសត្វចិញ្ចឹម អាហារឆ្ងាញ់ៗ និងកន្លែងកម្សាន្ដសប្បាយៗ។ បែបហ្នឹងហើយ កុំគិតថាពួកយើងជាមនុស្សដែលឡូយអស្ចារ្យ។

ការលើកឡើងបែបនេះ របស់សមាជិកក្រុម BlackPink ធ្វើឱ្យអ្នកគាំទ្រជឿថា ដោយសារតែភាពល្បីល្បាញ និងជាមនុស្សរបស់មហាជន ប្រហែលជាពួកនាងគ្មានពេលវេលាណាមួយនៅជួបជុំគ្រួសារឡើយថែមទាំងត្រូវបានគេចាត់ទុកជាមនុស្សជាន់ខ្ពស់ធ្វើឱ្យពិបាកនឹងទាក់ទង ឬនិយាយស្ដីជាមួយមនុស្សក្រៅរង្វង់សិល្បៈ។ ជាពិសេស គឺមនុស្សស្ញប់ស្ញែងពួកនាងតែពីរូបរាងខាងក្រៅ មិនសូវជាយកចិត្តទុកដាក់ពីអារម្មណ៍ ឬជីវិតពិតរបស់ពួកនាងឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

វត្ថុបុរាណខ្មែរ «ពិធី» ដែលបានប្រគល់មកវិញកំពុងដាក់បង្ហាញនៅសាលាបុរីកោះពេជ្រ

បន្ទាប់ពីការប្រារព្ធកម្មវិធីដោយជោគជ័យជាមួយការប្រគុំតន្រ្តី «Carnegie in Cambodia» ការតាំងពិព័រណ៍វត្ថុបុរាណខ្មែរ «ពិធី» នៅសាលាបុរីកោះពេជ្រ

ទំនាក់ទំនងរវាង Yeonjun និង Soobin ធ្លាប់រកាំរកូស តែបាន RM ជាអ្នកជួយណែនាំឱ្យត្រូវរ៉ូវគ្នាវិញ

Yeonjun និង Soobin សមាជិកក្រុម Tomorrow X Together (TXT) បានទម្លាយឱ្យដឹងថា ពួកគេធ្លាប់ឆ្លងកាត់ដំណាក់កាលរកាំរកូស និងមិនសូវចុះសម្រុងនឹងគ្នាក្នុងទំនាក់ទំនងមិត្តភាព ប៉ុន្តែពួកគេអាចជម្នះវា

រឿង Painter of the Night បញ្ចប់ដំណាក់កាលថតជាស្ថាពរ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ

ប្រលោមលោករូបភាព BL រឿង Painter of the Night ដែលបានផលិតចេញជារឿងភាគខ្នាតខ្លី បានបញ្ចប់ការថតជាស្ថាពរ ខណៈគ្រោងចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខ។

មិនដែលរំលង! ឱក សុគន្ធកញ្ញា តែងថតទេវតារៀងរាល់ឆ្នាំមិនដែលខាន

ឱក សុគន្ធកញ្ញា ជា​តារា​ស្រី​​ដែល​តែងតែ​ត្រូវ​បាន​គេ​កោតសរសើរ​ពី​ការ​ស្លៀកពាក់​បាន​ស្អាត​បំផុត ពិសេស​ក្នុង​ឈុត​បុរាណ។ ក្នុង​នោះ ការ​គ្រង​ឈុត​ជា​តួអង្គ​ទេវតា​ឆ្នាំ​ថ្មី រៀងរាល់​ឆ្នាំ ក៏​តែង​តែ​លេចធ្លោ​ជាង​តារា​ស្រី​ណា​ទាំងអស់

កម្ពុជា ទទួលបានសមុច្ច័យ ២០ រូបពីអ្នកកាន់កាប់ឯកជននៅតំបន់អាស៊ី

មុន​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ ពី​ការ​វិល​ត្រឡប់​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ២០ រូប​មក​កាន់​មាតុភូមិ​កំណើត ពោល​គឺ​ប្រទេស​កម្ពុជា ក្រោយ​ឃ្លាត​ចាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)