យូរៗជួបគ្នាម្ដង! Lisa និង Mingyu បង្ហាញភាពសិ្នទ្ធស្នាលគួរឲ្យស្រឡាញ់ខ្លាំង

កម្មវិធីប្រេន Bulgari Studio បានធ្វើឡើងនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាយប់ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤។ កម្មវិធីនេះដែរ មានតារាល្បីៗ មកពីច្រើនប្រទេស រួមមានកូរ៉េ អឺរ៉ុប ថៃ និងកម្ពុជាផងដែរ។

អ្វីដែលធ្វើឲ្យមហាជនហាក់មានការចាប់អារម្មណ៍ខ្លាំងនោះគឺ សមាជិក Lisa ក្រុមចម្រៀង BLACKPINK និង Mingyu សមាជិកក្រុម Seventeen។ ចំណងមិត្ដភាពរបស់អ្នកទាំងពីរ ធ្វើឲ្យគ្រប់គ្នាឃើញហើយច្រណែន ដោយសារតែគួរឲ្យខ្នាញ់ខ្លាំងពេក។

Lisa បានបង្ហាញខ្លួនជាមួយឈុតរ៉ូបខ្មៅ និងស្បែកជើងខ្មៅ អមជាមួយអលង្ការរបស់ប្រេន Bulgari តាំងពីក្បាលដល់ចុងជើង មើលទៅពិតជាស្រស់ស្អាត ទាក់ទាញ ស៊ីវិល័យខ្លាំង។ ចំណែកឯ Mingyu ក៏ស្លៀកសម្លៀកបំពាក់ខ្មៅមួយឈុតដូចគ្នា និងមានអមជាមួយអលង្ការរបស់ប្រេន Bulgari ពិតជាមើលទៅថ្លៃថ្នូរ។

Lisa និង Mingyu បានឈរថតរូបជុំគ្នា បង្ហាញភាពស្និទ្ធស្នាល និងនិយាយលេងសើចជាមួយគ្នាយ៉ាងរីករាយ។ តារាប្រុសស្រីមួយគូនេះ សុទ្ធសឹងជាអ្នកកើតក្នុងឆ្នាំ ១៩៩៧ ដូច្នេះមហាជនជាច្រើនលើកឡើងថា អ្នកទាំងពីរជាមិត្ដភក្ដិដ៏ល្អ 97 liner។

ក្រោយពីបង្ហាញភាពស្និទ្ធស្នាលគួរឲ្យស្រឡាញ់បែបនេះ ក៏មានអ្នកគាំទ្រខ្លះអត់ទ្រាំមិនបានផ្គូផ្គង ដោយសារមើលទៅសមគ្នាពេក និងមានអ្នកគាំទ្រខ្លះសង្ឃឹមថា អ្នកទាំងពីរអាចបង្ហាញវត្ដមានក្នុងកម្មវិធីរួមគ្នាម្ដងទៀត។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេ ដែល Mingyu បង្ហាញពីភាពសិ្នទ្ធស្នាលជាមួយសមាជិកក្រុម BLACKPINK។ Mingyu ធ្លាប់និយាយរាក់ទាក់ជាមួយ Jisoo សមាជិកក្រុម BLACKPINK កាលពីអំឡុងពេលចូលរួមប្រេន Dior PWF ថ្មីៗនេះ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។