ប្រឡូកវិស័យបវរកញ្ញាទាំងនៅខ្មែរ រហូតដល់ឆាកអន្តរជាតិ រឿងនេះជាឧបសគ្គ​ធំបំផុតរបស់ ឆន ស្រីណេត

ឆន ស្រីណេត ស្រ្តីខ្មែរកម្ពុជាក្រោមដំបូងគេបង្អស់ក្នុងវិស័យបវរកញ្ញាកម្ពុជា ទើបត្រូវក្រុមហ៊ុន CIM ជ្រើសរើសជា Miss Tourism International Cambodia 2022 ត្រៀមតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវីធី Miss Tourism International 2022 នៅប្រទេស ម៉ាឡេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ស្រី​ណេ​ត អាយុ ២៤ ឆ្នាំ កម្ពស់ ១,៦៥ ម៉ែត្រ កើតនៅភូមិមេរង ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ប៉ុន្តែឪពុកម្ដាយជាជនជាតិខ្មែរ។ នាងជា​ស្ត្រី​ខែ្មរ​កម្ពុជា​ក្រោម​ដំបូង​គេបង្អស់ដែលតាំងចិត្ត​មោះមុត​ក្នុងការ​ចុះឈ្មោះ​ចូលរួម​ការប្រកួត​កញ្ញា​ចក្កវាឡ​​កម្ពុជាឆ្នាំ២០២១ ដែលកន្លងមក​ពុំ​ធ្លាប់មាននារីខ្មែរកម្ពុជាក្រោមណាម្នាក់ធ្លាប់ធ្វើ​ពីមុន​នោះឡើយ ជាលទ្ធផលនាងទទួលបាន​តំណែង​កញ្ញាឯក​រង​ទី​១ ពីកម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំនេះ។

ទន្ទឹមភាពជោគជ័យដែលទទួលបាន កូនខ្មែរកម្ពុជាក្រោមរូបនេះបានជួបផលលំបាកខ្លាំងផងដែរ ឧបសគ្គធំបំផុតរបស់ ​ ស្រីណេត គឺការនិយាយ ដោយសារនាងកើត​នៅ​កម្ពុជាក្រោម ដូច្នេះ ភាសានិយាយគឺពិបាកស្តាប់ និយាយបែបតាឡាន់ៗ ត្រដិតៗ រហូតមានអ្នកខ្លះវាយតម្លៃថា នាងជាជនជាតិវៀតណាមទៀតផង។ ហេតុនេះ ទើបស្រីស្រស់សោភានេះ ព្យាយាមហ្វឹកហាត់និយាយ និងរៀបពាក្យឱ្យត្រឹមត្រូវឱ្យគេឯងស្តាប់បាន។ មួយទៀតនោះដោយសារ ស្រីណេត មិនសូវបានរៀនអក្សរខ្មែរ កាន់តែធ្វើឱ្យក្លាយជាឧបសគ្គធំក្នុងការប្រឡង។ ប៉ុន្តែ ដោយសារបានរៀនសូត្រ ស្វែងយល់ ពីរៀមច្បងជាច្រើនរូប រហូតសម្រេចបានជោគជ័យក្លាយជា 1st Runner Up Miss Universe Cambodia 2021។

បើទោះបីជាពេលនេះ ស្រីណេត អាចពត់សំឡេង និងការនិយាយរបស់​ឱ្យ​ប្រសើរជាងមុនក៏ពិតមែន តែការនិយាយនៅតែឧបសគ្គសម្រាប់ការប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខនេះ រឿងសំខាន់គឺកញ្ញាត្រូវខំប្រឹងពង្រឹងផ្នែកភាសាអង់គ្លេសបន្ថែមទៀត ព្រោះនេះជាចំណុចខ្វះខាតធំនៅពេលនេះ។ ដោយឡែក សម្រាប់ការត្រៀមខ្លួនផ្សេងៗ គឺត្រៀមបាន ៩០%ហើយ មិនឱ្យខ្វះចន្លោះនោះទេ។

Miss Tourism International Cambodia 2022 ​រូបនេះ មិនសូវភិតភ័យចំពោះការប្រកួតនោះទេ តែនាងបែរជារំភើបដែលក្តីសុបិន្តបានក្លាយជាការពិត ដោយរូបនាងមានឱកាសបានតំណាងឱ្យកម្ពុជាទៅលើឆាកអន្តរជាតិ។ ម៉ូដែលស្រី​សម្បុរ​ភ្លឺរូប​នេះ​ថា ខ្លួនរំពឹង ៨០% សម្រាប់ការប្រកួតនាពេលខាងមុខនេះ ព្រោះតែបានសិក្សាស្រាវជ្រាវពីកម្មវិធីប្រកួតយ៉ាងលម្អិត និងបានរៀនសូត្រច្រើនពី​អ្នក​ជំនាន់មុន ជារួមចំណុចខ្វះខាតពេលនេះ គឺមានតែការនិយាយភាសាអង់គ្លេសមួយមុខគត់។ 

ដោយសារកម្មវិធី Miss Tourism គេផ្តោតសំខាន់ទៅលើវិស័យអេកូទេសចរណ៍ និងវប្បធម៌ និងមិត្តភាពរបស់ប្រទេសទាំងពីរ ដូច្នេះតារាស្រីមានដើមកំណើតមកពី​កម្ពុជាក្រោម រូបនេះ ត្រៀមបង្ហាញអ្វីជាខ្មែរលើឆាកអន្តរជាតិ ពិសេសមរតកវប្បធម៌ដ៏សម្បូរបែប និងតំបន់ទេសចរណ៍របស់ខ្មែរ។ តួយ៉ាង សម្រាប់ឈុតតំណាងជាតិ កញ្ញាត្រៀមឈុតអប្សរា ហើយពេលនេះកំពុងហាត់រៀនក្បាច់គុនល្បុក្កតោដើម្បីយកទៅបង្ហាញនៅវគ្គ Talent show ជាដើម។

សូមជម្រាបថា កម្មវិធី Miss Tourism International 2022 លើកទី២៥ នឹងប្រារព្ធធ្វើនៅ Kuching, Sarawak, Malaysia ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុននេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា