សមាជិកក្រុម Big Bang កាលពីពេលថ្មីៗនេះបានជួបជុំគ្នាម្តងទៀត ដើម្បីអបអរខួប ១៩ ឆ្នាំនៃការបង្ហាញមុខរបស់ពួកគេ។
កាលពីថ្ងៃទី ១៩ ខែសីហា ឆានែលយូធូប ZIP DAESUNG របស់ Daesung បានចេញវីដេអូខ្លីមួយមានចំណងជើងថា ‘Big Bang 19th Anniversary Home Sweet Home Party’ មុនពេលចេញភាគពេញនៅថ្ងៃទី ២២ ខែសីហា។
វីដេអូខ្លីៗនេះបានចាប់ផ្ដើមដោយ G-Dragon ទទួលតួនាទីជាពិធីករជំនួស Daesung ដែលជាម្ចាស់ឆានែល។ G-Dragon បានណែនាំពីមិត្តរួមក្រុមបែបលេងសើច ដោយបានរៀបរាប់ពី Taeyang ថា “គាត់ពោរពេញដោយមន្តស្នេហ៍ ហើយតែងតែរះលើឆាក ប៉ុន្តែក៏ជាមនុស្សពិសេសបំផុតដែរ”។ ងាកទៅ Daesung G-Dragon និយាយបន្ថែមដោយញញឹមថា “មានរឿងច្រើនពេកហើយដែលត្រូវនិយាយអំពីបុរសម្នាក់នេះ… ដឹងត្រឹមតែគាត់ខិលទៅបានហើយ” ។
ជាការជួបជុំគ្នាជាថ្មីក្រោយរយៈពេលជាយូរ សមាជិកទាំងបីបានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ដោយអុជទៀនលើនំខួបទី ១៩ និងនិយាយលេងជាមួយគ្នាយ៉ាងរីករាយ។
អ្វីដែលសំខាន់ កម្មវិធីមិនបញ្ចប់ប៉ុណ្ណឹងនោះទេ ប៉ុន្តែពួកគេក៏បានអញ្ជើញមិត្តភក្តិជិតស្និទ្ធជាច្រើនឱ្យចូលរួមក្នុងពិធីជប់លៀងនេះដែរ រួមទាំងអតីតមិត្តរួមផលិតកម្ម YG គឺ CL ក្រុម 2NE1, Hoshi សមាជិកក្រុម Seventeen, តារាសម្តែង Go Kyung Pyo, Son Na Eun និង អ្នករាំ Deukie ធ្វើឱ្យអ្នកគាំទ្រកាន់តែចង់ដឹងអំពីរឿងរ៉ាវដែលពួកគេនឹងមកចែករំលែកជាមួយគ្នា។
វគ្គពេញលេញនៃកម្មវិធី ZIP DAESSUNG ដែលបង្ហាញពីការជួបជុំគ្នារបស់ Big Bang នឹងចាក់បញ្ចាំងនៅល្ងាចថ្ងៃទី ២២ ខែសីហា ៕

























Account
Security
Favourite Content