ពេលនេះសមភូមិ Miss Grand កំពង់ឆ្នាំង កំពុងក្តៅគគុកឆ្ពោះទៅរករាជិនីសម្រស់ប្រចាំខេត្តហើយ ដើម្បីចូលរួមការប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 នៅអំឡុងខែមិថុនា ខាងមុខនេះ។ ស្ថិតក្នុងចន្លោះពេលវេលាដ៏ស្មុគស្មាញនេះ បេក្ខភាពនីមួយៗ កំពុងញាប់ដៃញាប់ជើងក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព និងពង្រីកសក្តានុពលពួកគេ ដើម្បីសន្សំពិន្ទុ និងក្រេឌីត ឆ្ពោះទៅរកមកុដ។
ក្នុងនោះ ប៊ី សុធារី MGKPCH 04 ក៏មិនបន្ធូរដៃឱ្យបេក្ខភាពផ្សេងឡើយ ដោយនាងបានចូលរួមបំពេញគ្រប់សកម្មភាព ដែលស្ថាប័នបានរៀបចំ។ មិនតែប៉ុណ្ណោះ សុធារី ក៏មានគំនិតចង់រៀបចំកម្មវិធីមួយ ជាការចែករំលែកអំពីការចាប់ផ្ដើមអាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម សម្រាប់អ្នកគ្រប់គ្នា ជាពិសេសសម្រាប់ស្ត្រីតែម្ដង។ នេះបើយោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុក ប៊ី សុធារី – Sotheary Bee កាលពីយប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។


MGKPCH 04 រៀបរាប់ថា «សួរស្ដីអ្នកទាំងអស់គ្នា !!!
ថ្វីត្បិតតែខ្ញុំកំពុងតែស្ថិតនៅក្នុងការប្រកួតMiss Grand កំពង់ឆ្នាំង ហើយនៅមិនទាន់បានជ័យលាភីក៏ដោយ ប៉ុន្តែខ្ញុំមានរឿងមួយដែលចង់ធ្វើ ជាពិសេសសម្រាប់ស្ត្រីតែម្ដង ។
ខ្ញុំមានបំណងរៀបចំកម្មវិធីមួយ ចែករំលែកអំពីរការរៀបចំចាប់ផ្ដើមអាជីវកម្ម
និង គ្រប់គ្រងអាជីវកម្ម សម្រាប់អ្នកគ្រប់គ្នា ជាពិសេសសម្រាប់ស្រីតែម្ដង ។
ដែលក្នុងនោះនឹងមានការចែករំលែកចំណេះដឹងដោយមានការចូលរួមពី ម្ចាស់អាជីវកម្មពីក្រុមហ៊ុនធំៗមួយចំនួន ព្រមទាំងដៃគូរ Agency និង សិល្បះករយើងមួយចំនួនផងដែរ ។
នេះជាក្ដីសុបិនរបស់ខ្ញុំដែលចង់ធ្វើឡើង សម្រាប់លើកទឹកអោយអ្នកគ្រប់ជាពិសេសស្ត្រី យល់ដឹងច្បាស់ពីការរៀបចំផែនការទីផ្សារ និង ការគ្រប់គ្រងអាជីវកម្មតាមក្បួនច្បាប់ត្រឹមត្រូវ។
ម្យ៉ាងវាជាសកម្មភាពមួយរបស់ខ្ញុំសម្រាប់បេសកម្មដណ្ដើមម្កុដក្នុងកម្មវិធី Miss Grand ដែលវាផ្សារភ្ជាប់នឹង B ( Business) ក្នុងចំណោម 4B នៃ Miss Grand ។
បើអ្នកទាំងអស់គ្នាគាំទ្រសកម្មភាពនេះ សូមជួយចែករំលែកទាំងអស់គ្នា
ខ្ញុំនឹងទំលាក់ពេលវេលា និង ពត៌មានលំអិតពីកម្មវិធីក្នុងពេលឆាប់នេះ ៗ»។


គ្រាន់តែឃើញការបង្ហោះខាងលើនេះភ្លាម បណ្តាហ្វេនៗអ្នកគាំទ្របវរកញ្ញាជើងខ្លាំងរូបនេះ ចេញមកសម្តែងការគាំទ្រយ៉ាងពេញទំហឹង សូម្បីអ្នកនិយមតាមដានវិស័យបវរកញ្ញាក៏សរសើរថា ប៊ី សុធារី ពិតជាពូកែចាប់ឱកាស ហើយយល់ច្បាស់ពីអ្វីដែលកម្មវិធីចង់បាន ហើយពេលនេះនាងកំពុងតែពង្រីកសក្កានុពលកាន់តែខ្លាំងហើយ ដើម្បីដណ្តើមយកមកុដ Miss Grand កំពង់ឆ្នាំង៕



























































Account
Security
Favourite Content