បុរសសង្ហាកូនខ្មែរ-បារាំងមួយរូបមានឈ្មោះ តារា ថុង ហើយភាគច្រើនគេច្រើនថា សប្បាយតារា – Dara Sabay បានកើត និងធំធាត់នៅទីក្រុងប៉ារីសផ្ទាល់ ហើយកាលក្មេងលោកត្រូវគេរើសអើង ដោយសារតែជាជនជាតិអាស៊ីស្បែកលឿង ភ្នែកតូចៗ ជាពិសេសពេលដឹងថាជាខ្មែរ និងត្រូវគេចំអកពីរឿងមិនល្អ។

ដោយសារការឈឺចាប់ដែលត្រូវធំឡើងនឹងឮតែគេនិយាយមិនល្អពីរឿងប្រទេសកម្ពុជា ដូចជារឿងខ្មែរក្រហម និងថាខ្មែរជាអ្នកក្រជាដើម។ ការឈឺចាប់តាំងនោះបានធ្វើឲ្យបុរសវ័យ ៣៨ ឆ្នាំរូបនេះងាកមកចង់ដឹងពីប្រទេសកំណើតថាខ្លួន ថាពិតជាមានតែរឿងអាក្រក់ដូចពួកអាគាំងនោះ លើកឡើងមែនឬក៏យ៉ាងណា។
នៅពេលត្រូវគេរើសអើង លោកក៏ចាប់ផ្ដើមសិក្សាពីសិល្បៈ វប្បធម៌ និងស្វែងយល់ពីរបៀបរបបរស់នៅរបស់ជនជាតិខ្មែរ និងសម្រេចចិត្តមកលេងទឹកដីកំណើតឪពុកម្ដាយ។ ក្រោយពីមកដល់កម្ពុជាដំបូងអំឡុងឆ្នាំ ២០០៩ លោកបានដឹងហើយថា ខ្មែរមិនមែនដូចអ្វីដែលបរទេសនិយាយអាក្រក់ថាមានតែសង្គ្រាម មានតែអ្នកក្រ ឬខ្មែរក្រហមនោះទេ។

មកដល់កម្ពុជាលោកបានឃើញពីភាពស្រស់ស្អាត និងបានសិក្សាបន្ថែមពីខ្មែរទើបដឹងថា ខ្មែរល្បីល្បាញខ្លាំងណាស់មិនត្រឹមមានអង្គរវត្តប៉ុណ្ណោះទេ តែក៏ជាប្រទេសដែលសម្បូរធនធានមនុស្សកម្រជាច្រើនទាំងផ្នែកកីឡា សិល្បៈ ចំណីអាហារ និងសម្បត្តិធម្មជាតិរៀបរាប់មិនអស់ឡើយ។ ក្រោយឃើញបែបនេះ តារា បានព្យាយាមសិក្សាពីខ្មែរឲ្យកាន់តែស៊ីជម្រៅ ដើម្បីផ្សព្វផ្សាយចេញទៅឲ្យបរទេសដែលនិយាយថាខ្មែរមិនល្អ ដឹងពីភាពសម្បូរបែបនៃយើងវិញ។
តារា សប្បាយ បានបញ្ជាក់ថានៅពេលដឹងពីសក្ដានុភាពដែលកម្ពុជាមានហើយនោះ លោកក៏រឹតតែស្រលាញ់ និងចង់រួបរួមខ្មែរគ្នាឯងដែលនៅបារាំងនោះ ចូលរួមថែរក្សា និងស្ដារកេរឈ្មោះរឿងមិនល្អកន្លងមក ដូចនេះហើយទើបសម្រេចបង្កើតសហគមន៍នៅបារាំងឈ្មោះថា “សាមគ្គីកូនខ្មែរ” កាលពីឆ្នាំ ២០១៣។ ការបង្កើតសហគមន៍នេះឡើងក្នុងគោលបំណង ដើម្បីឲ្យបរទេសស្គាល់ពីវប្បធម៌ខ្មែរយើង ជាពិសេសកូនខ្មែរដែលកើត និងរស់នៅបារាំង ព្រោះកូនខ្មែរខ្លះមិនស្គាល់សូម្បីរបាំ ហើយកូនខ្មែរខ្លះទៀតសឹងតែឈប់និយាយខ្មែរ ដូចនេះហើយលោកមិនចង់ឲ្យខ្មែរភ្លេចជាតិកំណើតខ្លួនឡើយ។ សម្រាប់បរទេសលោកចង់ឲ្យគេស្គាល់ខ្មែរពីរឿងល្អៗ។


លោកគឺជាប្រធានសហគមន៍ “សាមគ្គីកូនខ្មែរ” ហើយក្រោយមក ដោយ តារា ក៏បង្កើតជំនួញ១ ដើម្បីរកប្រាក់កម្រៃ និងផ្គត់ផ្គង់ដល់សហគមន៍ ព្រោះថាសហគមន៍មិនមានចំណូលឡើយ ហើយអាចនឹងធ្វើឲ្យការផ្សព្វផ្សាយមិនបានទូលំទូលាយ។ ផ្អែកលើបទពិសោធន៍ជាអ្នកគ្រប់គ្រងហាងឲ្យម៉ាកប្រណីតៗ (Store Director) នៅផ្សារទំនើបជិត ១០ ឆ្នាំ ធ្វើឲ្យកូនខ្មែរ-បារាំងរូបនេះ បង្កើតជំនួញមួយ គឺយកសម្ភារៈគ្រប់បែបយ៉ាងដែលខ្មែរផលិត ទៅលក់នៅបារាំង និងមានអតិថិជនជាជនជាតិអឺរ៉ុបចូលចិត្តខ្លាំង រហូតគេចាប់អារម្មណ៍ ហើយមកលេងនៅស្រុកខ្មែរច្រើន។ បកទៅនិយាយពីជំនួញរបស់ តារា បង្កើត SABAY EVAAN MARKET & SERVICES លោកបានបង្កើតឡើងតាំងពីឆ្នាំ ២០១៩ ហើយការដែលមានបរទេសទទួលស្គាល់ថាខ្មែរពិតជាអស្ចារ្យបានធ្វើឲ្យលោឈប់ខ្មាសគេ និងមានមោទនភាពជាខ្មែរ។

ក្រៅពីរៀបចំបង្កើតសហគមន៍ និងក្រុមហ៊ុនហើយនោះ តារា ក៏ជាអ្នកផ្ដួចផ្ដើមគំនិតឲ្យមានកម្មវិធី Culture ដែរ សម្រាប់ឲ្យគេស្គាល់វប្បធម៌ខ្មែរយើង។ សម្រាប់ព្រឹត្តិការ festival លោកធ្វើវាឡើងជារៀងរាល់ឆ្នាំ។ មាន festival រៀបចំនៅវត្តខ្មែរក្នុងទីក្រុងប៉ារីសឈ្មោះវត្ត VINCENNES ព្រឹត្តិការនោះទទួលបានការគាំទ្រច្រើនមិនថាខ្មែរ អាស៊ី ឬអឺរ៉ុបទេ។

សម្រាប់ festival ដែល តារា រៀបចំកាលពីឆ្នាំ ២០២៣ មាន ៣៖
ទី១. Sabay Festival ដែលជាកម្មវិធីធ្វើឡើងដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរ និងកម្មវិធីវប្បធម៌ដទៃទៀត។ រយៈពេល១ថ្ងៃ កម្មវិធីនោះមានអ្នកចូលរួមជាង ២៥ ០០០ នាក់ ចម្រុះជាតិសាសន៍តែម្ដង។
ទី២. Asian Street Food Festival ចំណែកកម្មវិធីពិព័រណ៍អាហារ និងតន្ត្រីដែលមានទាំងម្ហូបខ្មេរ និងអាស៊ី ទទួលបានការគាំទ្រខ្លាំង ដោយមានទាំងជនជាតិអឺរ៉ុបមកភ្លក់ ហើយខ្មែរដែលរស់នៅទីនោះក៏មកគាំទ្រខ្លាំង ព្រោះខានញ៉ាំអាហារស្រុកឯងយូរ។ សម្រាប់កម្មវិធីនេះដែរមានភ្ញៀវចូលរួមទស្សនាជាង ១៣ ០០០ នាក់។
ទី៣. មកដល់ព្រឹត្តិការចុងក្រោយនេះវិញ គឺជាមហោស្រពចំណីខ្មែរលើកទីមួយនៅក្រៅប្រទេស ដែលកន្លងមកមិនទាន់មានអ្នករៀបចំនៅឡើយ ហើយលោកគឺជាមនុស្សទី១ដែលបានរៀបចំនៅទៅនោះ។ អ្នកចូលរួមទស្សនាព្រឹត្តិការនោះជាង ២៣ ០០០ នាក់ ក្នុងរយៈពេល ២ ថ្ងៃ។

នោះជាការប្រសើរខ្លាំង សម្រាប់ទាក់ទាញ និងឲ្យភ្ញៀវទេសចរស្គាល់ពីកម្ពុជាកាន់តែច្បាស់ ហើយក្រោយពីបានចូលរួមរួច អ្នកខ្លះបានសូមឲ្យលោកជួយណែនាំពីកន្លែងស្អាតៗក្នុងប្រទេសកម្ពុជា ដើម្បីមកទស្សនាផ្ទាល់តែម្ដង។
សម្រាប់ព្រឹត្តិការណ៍ទាំងនោះក៏មានការតាំងពិព័រណ៍វប្បធម៌ខ្មែរ ហើយក៏មានផ្សារដែលដាក់បង្ហាញផលិតផលខ្មែរ និងសិក្ខាសាលាមួយចំនួនដូចជា សិប្បកម្មធ្វើក្អមឆ្នាំងខ្មែរ និងការបញ្ចាំងភាពយន្តខ្មែរផងដែរ។ តារា ក៏បានដាក់ឈ្មោះ Concept Store ថា Artisans of Mekong (សិប្បករទន្លេមេគង្គ)៕



ក្រោពីមមាញឹកផ្សព្វផ្សាយកម្ពុជាទៅក្រៅប្រទេសហើយ តារា ក៏ឆ្លៀតធ្វើការងារសប្បុរសធម៌នៅពេលកម្ពុជាដែរ























































Account
Security
Favourite Content