គួរឲ្យខ្លាច! Kim JaeJoong ត្រូវអ្នកគាំទ្ររោគចិត្ដតាមរំខានអស់ជាង ២០ ឆ្នាំ

មហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំង ក្រោយតារាចម្រៀងខេប៉ុប Kim JaeJoong បើកទម្លាយពីរឿងភ័យខ្លាចដែលកើតមានលើរូបលោក ដោយអ្នកគាំទ្ររោគចិត្ដបានដេញតាមរំខានលោកអស់រយៈពេលជាង ២០ ឆ្នាំ។

តារាចម្រៀងខេប៉ុបលោក Kim JaeJoong ត្រូវបានគេស្គាល់ថា ជាអតីតក្រុមចម្រៀងខេប៉ុបល្បី TVXQ និងជាសមាជិកក្រុម JYJ នាពេលបច្ចុប្បន្ន។ តារាប្រុសរូបនេះបានចេញច្រៀងជាផ្លូវការក្នុងឆ្នាំ ២០០៤ ពិតណាស់ លោកបានជួបនូវបទពិសោធន៍ជូរចត់ និងលំបាកជាច្រើន។ ក្នុងចំណោមនោះគឺមានការតាមរំខានពីអ្នកគាំទ្ររោគចិត្ដ។

តារាប្រុស Kim JaeJoong បានបង្ហោះក្នុងអ៊ីនស្ដាក្រាមផ្លូវការរបស់ខ្លួន និងលើកឡើងពីការតាមរំខានរបស់អ្នកគាំទ្ររោគចិត្ដ៖ អ្នកគាំទ្ររោគចិត្ដបានជួលតាក់ស៊ីដើម្បីដេញតាមរំខានលោក និងស៊ើបពីលោក។ អ្នកបើកតាក់ស៊ីទាំងនោះត្រូវធ្វើតាមអ្វីដែលអ្នកគាំទ្ររោគចិត្ដបញ្ជា ហើយពួកគេនឹងទទួលបានប្រាក់បន្ទាប់ពីធ្វើការងារចប់។ តាក់ស៊ី ទាំងអស់នោះបានរង់ចាំលោកនៅគ្រប់ទីកន្លែង ។

លោកបន្ដថា៖ ពួកគេតាមរំខានលោក និងធ្វើឲ្យលោកខាតបង់ពេលវេលាជាច្រើន។ កាលពីមុន លោកបានបណ្ដោយ និងមិនធ្វើអ្វីដល់អ្នកទាំងអស់នោះឡើយ តែពេលវេលាផ្លាស់ប្ដូរ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់។  ច្បាប់នឹងចាត់ការដល់មនុស្សដែលមិនគោរពដល់ភាពឯកជនរបស់អ្នកដទៃ។ អ្នកគាំទ្ររោគចិត្ដគួរឲ្យខ្លាច អ្នកបើកតាក់ស៊ីទាំងអស់នោះកាន់តែគួរឲ្យខ្លាច។

តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះ បានបន្ដទៀតថា៖ លោកមិនភ្លេចឡើយ នៅពេលមានអ្នកគាំទ្ររោគចិត្ដម្នាក់ប្រាប់លោក នៅពេលដែលលោករៀបការរូបគេនឹងបង្ហាញវត្ដមាននៅពិធីនោះដែរ។ បច្ចុប្បន្ន លោកសង្ឃឹមថា អ្នកគាំទ្រម្នាក់នោះអាចបង្ហាញខ្លួនព្រោះលោកអាចនឹងប្ដឹងចាប់ឃុំតែម្ដង។ វាមានរយៈពេលជាង ២០ ឆ្នាំទៅហើយ វាគួរតែដល់ពេលត្រូវបញ្ចប់ហើយ។ មែនទែនទៅ ការរំខានទាំងអស់នោះត្រូវធ្វើឲ្យលោកតែងតែត្រួតពិនិត្យជុំវិញមុនពេលញ៉ាំអាហារ ឬធ្វើអ្វីមួយ។ អ្នកគាំទ្ររោគចិត្ដទាំងអស់នោះគួរតែដល់ពេលវេលាដោះលែងរូបលោក។

បន្ថែមពីនេះ Kim JaeJoong បានលើកឡើងថា៖ លោកសឹងមិនជឿខ្លួនមានអ្នកគាំទ្រដូច្នេះឡើយ។ លោកសង្ឃឹមថា សិស្សប្អូនជំនាន់ក្រោយរបស់លោកមិនជួបរឿងអាក្រក់ដូច្នេះឡើយ។

គួរបញ្ជាក់ថា កន្លងមកមិនមែនតែ Kim JaeJoong ឡើយ សមាជិករបស់ក្រុម TVXQ និង JYJ ទាំងអស់សុទ្ធតែទទួលការរំខានខ្លាំងពីអ្នកគាំទ្ររោគចិត្ដ ដោយអ្នកគាំទ្ររោគចិត្ដដេញតាមស្អិតដល់សមាជិកក្រុម និងរំខានដល់ជីវិតប្រចាំថ្ងៃរកតែធ្វើកិច្ចការអ្វីមិនបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម