ប៊ី សុធារី កែពង្រីកដើមទ្រូង ដើម្បីមហិច្ឆតាធំលើវេទិកាសម្រស់លើកចុងក្រោយ

ប៊ី សុធារី បានប្រកាសថា ការប្រកួត Miss Grand ជាវេទិកាសម្រស់ចុងក្រោយបង្អស់របស់នាង តាមសំណូមពររបស់ហ្វេនៗដែលចង់ឱ្យនាងប្រកួតលើកចុងក្រោយ មុនពេលសម្រេចចិត្តចាកចេញពីវិស័យនេះ។

ផ្តល់បទសម្ភាសន៍ក្នុងថ្ងៃសម្ពោធរឿង «ស្រលាញ់បងល្អពេក» សុធារី បានឱ្យដឹងថា នាងនឹងមានអ្វីថ្មីប្លែកមកបង្ហាញទស្សនិកជន ដោយនាងនឹងផ្លាស់ប្តូរខ្លួនឯងស្ទើរតែ ១៨០ ឬក៏ ៣៦០ ដឺក្រេតែម្តង ដើម្បីកម្មវិធីប្រកួតសម្រស់លើកចុងក្រោយនេះ។ ប្រកាសប្រាប់មិនយូរប៉ុន្មាន ស្រាប់តែថ្មីៗនេះ ប៊ី សុធារី បង្ហោះរូបថតជាច្រើនសន្លឹក តែគួរឱ្យចាប់អារម្មណ៍នោះ គឺនាងបានកែកុនពង្រីកដើមទ្រូងឱ្យធំជាមុនបន្តិច ដើម្បីបង្កើនទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង។

នេះពិតជារឿងដ៏កម្រខ្លាំង​ ព្រោះពីមុនបវរកញ្ញារូបស្រស់នេះប្រកែកដាច់ខាតថានឹងមិនកែកុនអ្វីឡើយ ប៉ុន្តែពេលនេះ ដើម្បីបំពេញមហិច្ឆតាធំចង់ដណ្តើមមកុដ Miss Grand Cambodia 2024 ក្លាយជាបវរកញ្ញាតំណាងជាតិលើឆាកអន្តរជាតិជាលើកចុងក្រោយ នាងសុខចិត្តលេបសម្តីខ្លួនឯង ទៅកែកុនបំពេញចន្លោះខ្វះខាត ឱ្យខ្លួនឯងកាន់តែស្រស់ស្អាត ត្រូវទៅតាមស្តង់ដាសម្រស់របស់កម្មវិធី Miss Grand។

គេជឿជាក់ថា ប៊ី សុធារី នឹងមិនឈប់ត្រឹមប៉ុណ្ណឹងទេ ព្រោះប្រភពជិតស្និទ្ធជាមួយនាងធ្លាប់បង្ហើបថា នាងនឹងផ្លាស់ប្តូរខ្លួនឯងទាំងអស់ ពីរូបភាពចាស់ដែលគ្រប់គ្នាតែងឃើញ ទៅជា ប៊ី សុធារី ក្នុងរូបភាពថ្មីមួយទៀត ដូច្នេះការកែកុនដើមទ្រូងនេះ អាចគ្រាន់តែជាជំហានដំបូងសម្រាប់នាងតែប៉ុណ្ណោះ។

សមភូមិប្រកួតកាន់តែក្តៅ MGKPCH 04 កាន់តែបញ្ចេញសក្តានុពលរបស់នាងកាន់តែខ្លាំង បង្ហាញឱ្យអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា និងហ្វេនៗរបស់នាងមើលឃើញ​ថា នាងត្រៀមខ្លួនជាស្រេចហើយសម្រាប់ការដណ្តើមមកុដរាជិនីសម្រស់ប្រចាំខេត្តកំពង់ឆ្នាំង ឆ្ពោះទៅការដណ្តើមមកុដ Miss Grand Cambodia 2024។ ជាក់ស្តែង ស្ទើរតែរាល់ថ្ងៃ ប៊ី សុធារី តែងមានអ្វីថ្មីប្លែកមកបង្ហាញលើ social media ដោយផ្តោតសំខាន់លើ 4B នៃស្តង់ដា Miss Grand គឺ Beauty , Body, Brain and Business៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន