មិននឹកស្មានសោះថា ផន ស្រីពី និង ប៊ី សុធារី ធ្លាប់ប៉ះគ្នាច្រើនដងនៅក្នុងការប្រកួតកម្មវិធីសម្រស់នាពេលកន្លងមក។ លើកទី១ នៅក្នុងកម្មវិធី Miss Grand Cambodia 2024 បន្ទាប់មកទៀតនោះជាកម្មវិធីប្រកួតដែលទើបតែបញ្ចប់ថ្មីៗគឺ Miss Cosmo Cambodia 2025 ។


បវរកញ្ញាទាំងពីររូបសុទ្ធសឹងជាជើងខ្លាំងដែលពិបាកធ្វើឱ្យបណ្ដាអ្នកតាមដានវិស័យបវរកញ្ញា ជ្រើសរើសដោយឆ្នាំមុន ស្រីពី គឺជា 5th runner up Miss Grand Cambodia 2024 ហើយ ប៊ី សុធារី ជាម្ចាស់មកុដ។ ចូលមកដល់ឆ្នាំនេះវិញ ផន ស្រីពីរ គឺជាម្ចាស់មកុដ Miss Cosmo Cambodia 2025។ មកដឹងរឿងរ៉ាវខ្លះៗនៃការប្រកួតកន្លងមករបស់ ផន ស្រីពី និង ប៊ី សុធារី៖
ឆ្នាំ ២០២៤ Miss Grand Kampong Cham បានទៅលើ ផន ស្រីពី ចូលមកប្រកួតថ្នាក់ជាតិ Miss Grand Cambodia 2024 ស្រីពី ទទួលបានចំណាត់ថ្នាក់5th runner up Miss Grand Cambodia 2024 ។ ក្នុងឆ្នាំ ២០២៤ ដដែល បវរកញ្ញារូបនេះទទួលបានឱកាសបន្តក្ដីស្រមៃ ដោយបោះជំហានលើឆាកអន្តរជាតិដោយទទួលបានថប់ ២២ នៃការប្រកួត Miss Intercontinental 2024 ក្នុងប្រទេសអេហ្សីប។ រហូតដល់ឆ្នាំ ២០២៥ ផន ស្រីពី កាន់តែលេចធ្លោជាមួយសមត្ថភាព ចំណេះដឹង ព្រមទាំងសម្រស់ដោយបានក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ។





រីឯ ប៊ី សុធារី មិនត្រឹមតែធ្លាប់ជាដួងតារាដែលរះចែងចាំងនៅលើឆាក Miss Grand Cambodia 2024 ក្នុងតំណែងជាម្ចាស់មកុដប៉ុណ្ណោះទេ កញ្ញាក៏ធ្លាប់បានគ្រងតំណែងលេខ១នៃកម្មវិធី Miss Universe Cambodia 2017 ថែមទាំងបាននាំយកទង់ជាតិកម្ពុជាទៅបង្ហាញលើឆាក Miss Universe កាលឆ្នាំនោះដែរ។ ដោយឡែក បវរកញ្ញា Miss Charm Cambodia 2023 រូបនេះក៏ធ្លាប់បានទទួលបានពានរង្វាន់ឈុតតំណាងជាតិល្អដាច់គេក្នុងកម្មវិធី Miss Charm International 2023 នៅប្រទេសវៀតណាមទៀតផង។ មកដល់ឆ្នាំ ២០២៥ ប៊ី សុធារី បន្តក្ដីស្រមៃក្នុងវិស័យបវរកញ្ញាដោយទទួលបានតំណែងលំដាប់រងទី១ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ Miss Cosmo Cambodia 2025។




តាមរយៈការលើកឡើងខាងលើពិតណាស់បវរកញ្ញាជើងខ្លាំងទាំងពីររូបធ្លាប់បានប៉ះគ្នាដល់ទៅ ២ដងក្នុងកម្មវិធីសម្រស់ដោយលើកទី១ កម្មវិធី Miss Grand Cambodia 2024 ប៊ី សុធារី ជាម្ចាស់មកុដ ខណៈលើកទី២ ក្នុងកម្មវិធី Miss Cosmo Cambodia 2025 ផន ស្រីពី ក្លាយជាម្ចាស់មកុដ៕
រូបភាព៖FB


























Account
Security
Favourite Content