នៅថ្ងៃបើកកម្មវិធីអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់កាលពីថ្ងៃ ៣ ខែមិថុនា ឆ្នាំ ២០២៣ កន្លង ទៅមហាជនច្រើនបានទៅគាំទ្រ និងលើកទឹកចិត្តដល់អត្តពលិកទាំង ១១ ប្រទេសបានចូលរួម។

នៅថ្ងៃនោះ ក្រៅពីការរៀបចំដ៏គួរឲ្យទាក់ទាញហើយ មហាជនបានចាប់អារម្មណ៍ចំណុចពិសេសមួយ គឺនារីមគ្គុទ្ទេសក៍តំណាងប្រទេសទាំង ១១ រូបជាតារាស្រីវ័យក្មេង និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់មហាជន។ ក្នុងសម្លៀកបំពាក់បុរាណ ព្រមទាំងគ្រឿងអលង្ការខ្មែរ ពិសេសបំផុតគឺភួងផ្ការំដួលលើសក់ ស្រស់ស្អាតខ្លាំង ពិបាកនឹងបរិយាយ។ បូករួមទឹកមុខញញឹមពព្រឹម បានធ្វើឲ្យសំឡេងស្រែកហ៊ោកញ្ជ្រៀវលាន់កងរំពងពហុកីឡដ្ឋានជាតិមរតកតេជោ។
តារាដែលស្ម័គ្រចិត្តចូលរួមកាន់ស្លាកប្រទេសទាំង ១១ មានដូចជា សុខគា គីមលាង (Kon Ant) , ថៃ នារីសុជាតា (Fiyata), ល្អហួស, សាន្ត កុសមៈ,ហេង រិនសុម៉ាលីតា, ចន សុទីម៉ា, អ៊ិន ម៉ូនីកា,ប៊ុន្លឿម ពេជមន្នី, ហួន ស្រីខួច, តាំង បូរមី និង សារុន ពេជ្ជឌី៕
សុខគា គីមលាង



ថៃ នារីសុជាតា (Fiyata)



ជូរី ល្អហួស



សាន្ត កុសមៈ



ចន សុទីម៉ា



អ៊ិន ម៉ូនីកា


ហេង រិនសុម៉ាលីតា

ប៊ុន្លឿម ពេជមន្នី

ហួន ស្រីខួច

តាំង បូរមី



សារុន ពេជ្ជឌី


























Account
Security
Favourite Content