ភ្ញាក់ផ្អើល! ក្រោយទ្រព្យសម្បត្ដិរបស់ សាន់ ឆាយ ច្រើនជាងអនាគតស្វាមីថ្មីដល់ទៅ ៨ ដង

ដំណឹងរៀបអាពាហ៍ពិពាហ៍ជាលើកទី ២ របស់តារាស្រីល្បីឈ្មោះតៃវ៉ាន់ Barbie Hsu ឬ សាន់ ឆាយ នៅតែជារឿងមួយដែលធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមហាជនលើកយកមកពិភាក្សាវែកញែក ដោយសារតែអ្វីៗហាក់ដូចលឿនពេកត្រឹមតែរយៈពេលជាង ៤ ខែប៉ុណ្ណោះបន្ទាប់ពីលែងលះអតីតស្វាមី ខណៈលេចលឺដំណឹងថាសូម្បីតែម្ដាយបង្កើតរបស់នាងក៏ហាក់មិនពេញចិត្តនឹងលោក Koo Jun Yup ដែលត្រូវជាអនាគតស្វាមីថ្មីផងដែរ។

ស្នេហាឆ្លងប្រទេស កូរ៉េ និងតៃវ៉ាន់ នៅតែជាបញ្ហាចោទសម្រាប់តារាប្រុស Koo Jun Yup និង Barbie Hsu រាប់ចាប់តាំងពី ភាសា ប្រពៃណី និងទំនៀមទម្លាប់នានា។ ក្រៅពីនេះអ្នកទាំងពីរក៏ត្រូវបានមហាជនដឹងថា ស្ថិតនៅកម្រិតខុសគ្នាខ្លាំងបើនិយាយពីការរកប្រាក់ចំណូល ឬទ្រព្យសម្បតិ្ដ ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់ សាន់ ឆាយ ផ្ទាល់នៅតែបារម្ភចំពោះអាយដលរបស់ខ្លួនខ្លាចនាងខាតបង់ទ្រព្យសម្បត្តិជាលើកទី ២ ដោយសាររៀបការស្វាមីខុស។ រំលឹកបកក្រោយ នាងធ្លាប់បានខាតបង់ទ្រព្យសម្បតិ្ដជាច្រើន ថែមទាំងត្រូវលក់ផ្ទះសម្បែងដើម្បីជួយសងបំណុលប្ដីមុនលោក Wang XiaoFei បន្ទាប់ពីរកស៊ីខាតធ្ងន់ធ្ងរ។

មែនទែនទៅ ទោះជាលោក Koo Jun Yup ចាប់ផ្ដើមអាជីពជាអ្នកសិល្បៈចាប់តាំងពីឆ្នាំ ១៩៩៦ ប៉ុន្ដែប្រាក់ចំណូលរបស់លោកត្រូវបានគេដឹងមិនមានច្រើនប៉ុន្មាននោះទេ បើប្រៀបទៅនឹងតារាដែលល្បីៗ នៅប្រទេសកូរ៉េខាងត្បូងពោលបច្ចុប្បន្នលោកមានទ្រព្យសម្បត្តិចំនួន ២.៥ លានដុល្លារ និងផ្ទះចំនួន ២ ក្នុងទីក្រុង សេអ៊ូល។ ចំណែកឯតារាស្រី Barbie Hsu គឺមានទ្រព្យសម្បត្ដិដល់ទៅជិត ២០ លានដុល្លារអាមេរិក និងមានផ្ទះផ្ទាល់ខ្លួនផងដែរ។

គម្លាតខុសគ្នាខ្លាំងពេកដល់ទៅ ៨ ដងរវាងទ្រព្យសម្បត្ដិដែលអ្នកទាំងពីរមាន បានធ្វើឱ្យគ្រប់គ្នាហាក់មានក្ដីបារម្ភចំពោះតារាស្រីវ័យ ៤៥ ឆ្នាំនេះអាចចាញ់បោក ឬខាតទ្រព្យសម្បត្ដិម្ដងទៀតក្នុងជីវិតអាពាហ៍ពិពាហ៍ថ្មីរបស់នាង។ ណាមួយ តារាប្រុស Koo Jun Yup ដែលជាអតីតស្វាមីរបស់នាងក៏ហាក់មានរឿងអាស្រូវច្រើនទាក់ទងនឹងគ្រឿងញៀន និងកាយវិការមិនសមរម្យជាដើម។

គួរបញ្ជាក់ ប្រសិនបើតារាស្រីមិនលក់ទ្រព្យសម្បតិ្ដផ្ទាល់ខ្លួនជួយអតីតស្វាមីទេ បច្ចុប្បន្ននាងអាចមានទ្រព្យសម្បត្ដិរហូតដល់ជាង ៣៣ លានដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក