កាលពីថ្មីៗនេះ BAMBAM បានបង្ហោះនូវភាពថ្មីមួយទៀតក្នុងកម្មវិធី Bam House 3 នៅលើឆាណែលយូធូបផ្ទាល់ខ្លួនរបស់លោកដោយមាន TEN សមាជិកក្រុមតារាចម្រៀងបុរស NCT ចូលរួមជាភ្ញៀវកិត្តិយស។ ខណៈពេលជជែកគ្នា BAMBAM ក៏បានសួរទៅកាន់ TEN ថាតើគេចូលផលិតកម្មយក្ស SM Entertainment ដោយការប្រលងចូល ឬត្រូវបានអ្នកគ្រប់គ្រងជ្រើសរើស។


TEN បានចម្លើយវិញថារូបគេបានប្រឹងប្រែងប្រលងខ្លាំងមែនទែនដើម្បីបានចូលក្រោមដំបូលផលិតកម្មមួយនេះ។ ទន្ទឹមនឹងនេះ BAMBAM ក៏បានលើកឡើងដែរថាធនធានមនុស្សដែលមានទាំងសមត្ថភាព ទេពកោសល្យ និងរូបសម្បត្តិដូច TEN គឺពិតជាសក្ដិសមណាស់ក្នុងការប្រឡូកចូលវិស័យខេប៉ុប។



ប៉ុន្តែ TEN នៅតែបន្ទាបខ្លួនដដែលថាជាការពិតលោកមិនសូវពូកែខាងច្រៀង និងរាំនោះទេ ប៉ុន្តែសមត្ថភាពកាន់តែអភិវឌ្ឍគឺដោយសារទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវពីផលិតកម្ម SM Entertainment។ ស្របពេលនោះ BAMBAM បានទម្លាយរឿងមួយថាមែនទែនទៅលោកពិតជាចូលផលិតកម្ម SM Entertainment ណាស់ ប៉ុន្តែលោកមិនដែលបានព្យាយាមប្រលងចូលឡើយដោយសារលោកគិតថាខ្លួនឯងមានរូបរាងមិនស្អាត មិនសក្ដិសមនោះទេ។

ខណៈនោះ TEN ក៏បានឆ្លើយតបដោយការលើកទឹកចិត្តថាបច្ចុប្បន្ននេះមិនដូចកាលពីមុននោះទេ ដូច្នេះហើយអ្នកគាំទ្រនឹងនៅតែស្រឡាញ់ចូលចិត្តអ្នកនៅពេលអ្នកមានភាពទាក់ទាញក្នុងនាមជា BAMBAM ខ្លួនឯង។ នៅពេលនោះ BAMBAM ក៏បានឯកភាពដែរថាបច្ចុប្បន្ននេះគឺមិនដូចកាលពីមុនទេ។
កំលុងពេលជជែកគ្នានោះដែរ TEN ក៏បាននឹកឃើញថាមុនពេលលោកចាកចេញពីប្រទេសថៃមកប្រទេសកូរ៉េ លោកធ្លាប់បានមើលពេល BAMBAM សម្ដែងក្បាច់រាំបទ Rainism លើកញ្ចក់ទូរទស្សន៍ដោយក្នុងនោះក៏មាន Lisa សមាជិកក្រុម BLACKPINK ផងដែរ។ TEN បានបន្ដទៀតថាពេលនោះ BAMBAM នៅក្មេងមែន ប៉ុន្តែសមត្ថភាពខ្លាំងមិនធម្មតាដែលធ្វើឱ្យ BAMBAM ស្រាប់អៀនមុខឡើងក្រហមមួយរំពេច៕




























































Account
Security
Favourite Content