តារាម៉ូដែលវ័យក្មេង ហួង សុជាតា ទើបត្រឡប់ពីការដើរម៉ូដ Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណាម ដោយនាងទទួលបានពានរង្វាន់ពិសេសមួយពីកម្មវិធីអន្តរជាតិនេះ លើការដើរបង្ហាញម៉ូដបានល្អ។

ជាតា ឱ្យដឹងថា នាងរំភើបចិត្តដែលបានបង្ហាញម៉ូដលើឆាកអន្តរជាតិ ហើយនាងមិនសូវភិតភ័ចំពោះការដើរលើឆាកអន្តរជាតិនេះទេ ដោយសារនាងជឿជាក់លើសមត្ថភាពខ្លួនឯង។ តែផ្ទុយទៅវិញ ម៉ូដែលវ័យ ១០ ឆ្នាំរូបនេះ មានមោទនភាពដែលបានតំណាងកម្ពុជាយើងទៅដើរម៉ូដនៅឆាកអន្តរជាតិ ព្រោះនេះជាក្តីស្រមៃដ៏ធំមួយ ហើយពេលនេះនាងបានធ្វើវាបានហើយ។


ហួង សុជាតា ខ្លួនតូច តែមហិច្ឆិតាធំ ហើយនាងនៅមានក្តីស្រមៃធំជាងនេះទៀត ដោយថ្ងៃអនាគត នាងប៉ងចង់ក្លាយជាតារាបង្ហាញម៉ូដល្បីឈ្មោះម្នាក់។ ដូច្នេះទើបពេលនេះនាងខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងកាន់តែខ្លាំងក្លា។ ប៉ុន្តែនាងក៏មិនបោះបង់ការសិក្សាឡើយ ដោយ ជាតាថានឹងប្រឹងប្រែងសិក្សា និងការងារសិល្បៈដើរទៅមុខទន្ទឹមគ្នា។ ដោយការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សុជាតា សង្ឃឹមថា បំណងប្រាថ្នារបស់នាងនឹងបានសម្រេចនៅថ្ងៃអនាគត។
ម៉ូដែលវ័យក្មេងសម្បុរស្រអែមស្រស់នេះ ឱ្យដឹងបន្តថា បន្ថែមពីការដើរបង្ហាញម៉ូដ នាងក៏ចេះសម្តែងផងដែរ និងទទួលថតគ្រប់ស៉្បតពាណិជ្ជកម្ម ថតប្រ៉ម៉ូតផ្សព្វផ្សាយ និងការងារផ្សេងៗទៀត។



គួររំលឹកផងដែរថា តារាម៉ូដែលវ័យក្មេង ហួង សុជាតា មិនសោកស្តាយដែលបោះបង់ឱកាសដណ្តើមមកុដ Little Miss Cambodia 2023 ដើម្បីទៅដើរម៉ូដនៅឆាកអន្តរជាតិប្រទេសវៀតណាមនោះទេ ព្រោះនាងបានបំពេញក្តីស្រមៃដ៏ធំមួយទៀតដែលតែងតែប៉ងចង់ធ្វើ។
នាងពិតជាមានមោទនភាពដែលបានដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់KALKIN របស់លោកគ្រូ អូលីវ៉ា គង់ ហើយទទួលបានការទះដៃសាទរពីភ្ញៀវដែលចូលទស្សនាផ្ទាល់គ្រប់ៗគ្នា។ បើសិនលើកក្រោយមានឱកាស នាងនឹងចូលរួមដើរម៉ូដលើឆាកអន្តរជាតិបន្តបន្ទាប់ទៀត ចំណែកការប្រកួតបវរកញ្ញាក៏នាងមានគម្រោងចូលរួមម្តងទៀតដែល តែមិនទាន់ច្បាស់ពេលវេលានៅឡើយ៕

























Account
Security
Favourite Content