ឱក សុគន្ធកញ្ញា ឱ្យកម្លាំងចិត្តពីចម្ងាយ ជូនពរសិស្សប្រឡងបាក់ឌុបឆ្នាំនេះទទួលលទ្ធផលល្អគ្រប់ៗគ្នា

តារា​ចម្រៀង​ប្រចាំ​រស្មី​ហង្ស​មាស ឱក សុគន្ធ​កញ្ញា បាន​ផ្ញើ​សំណេរ​ជូនពរ​ដល់​សិស្ស​ថ្នាក់​ទី​១២ ដែល​ត្រៀម​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នា ​២​ ថ្ងៃ​ខាង​មុខ​ទៀតឱ្យទទួលបានលទ្ធផលល្អគ្រប់ៗគ្នា​។

នៅ​សល់ ២ ថ្ងៃ​ទៀត​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​នឹង​មក​ដល់។ បណ្ដា​សិស្សានុសិស្ស​ថ្នាក់​ទី ​១២​ ទាំង​អស់​ទាំង​នៅ​ក្នុង​ក្រុង​ និង​តាម​បណ្ដា​ខេត្ត​បាន​ត្រៀម​ខ្លួន​យ៉ាង​រួចរាល់​ ដើម្បី​ប្រយុទ្ធ​ក្នុង​សមរភូមិ​ដ៏​ក្ដៅ​គគុក​មួយ​នេះ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ ​​ សុគន្ធ​កញ្ញា បាន​សរសេរ​ជា​សំណេរ​លើក​ទឹក​ចិត្ត​និង​ជូន​ពរ​ពី​ចម្ងាយ​ដល់​សិស្ស​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​ក្នុង​ឆ្នាំ​សិក្សា ២០២៥ នេះ​ឱ្យ​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ក្នុង​ការ​ប្រឡង​។

សំណេរ​របស់​ម្ចាស់​បទ «យុត្តិធម៌​គ្មាន​ទេ​សម្រាប់​អ្នក​ស្មោះ» ត្រូវ​បាន​សរសេរ​រៀប​រាប់​បែប​នេះ​ថា៖ «​សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ជូនពរ ប្អូនៗ ដែលត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ២ថ្ងៃខាងមុខនេះ ឲ្យមានស្មារតី រឹងមាំ មុះមុត បំពេញកាតព្វកិច្ច ចំនួន២ថ្ងៃ ឲ្យបានល្អតាមអ្វីដែលអាចធ្វើទៅបាន 🫶ស៊ូៗ បង កញ្ញា ផ្តល់កម្លាំងចិត្តពីចម្ងាយឲ្យណា»។

ឆ្លើយ​តប​នឹង​ការ​ជូនពរ​ពី​ចម្ងាយ​របស់​តារា​ចម្រៀង​ស្រី ឱក សុគន្ធ​កញ្ញា បណ្ដា​មហាជន​អ្នក​គាំទ្រ​ក៏​ដូច​ជា​សិស្ស​ថ្នាក់​ទី ​១២​ បាន​នាំ​គ្នា​ចូល​ខមិន​អរគុណ​ចំពោះ​ក្ដី​ស្រលាញ់​​ការ​យក​ចិត្ត​ទុក​ដាក់​តាម​រយៈ​សំណេរ​ជូន​ពរ​ដល់​ពួក​គេ​ក្នុង​ការ​ប្រឡង​នា​លើក​នេះ។

គួរបញ្ចាក់ឱ្យបានដឹងដែរថា ​សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ ២០២៥ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​បាន​កំណត់​យក​ទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ ជា​ថ្ងៃ​ប្រកាស​លទ្ធផល​តាម​មណ្ឌល​សំណេរ​ទាំង ២៥ ខេត្ត​ រាជធានីនៅ​ទូទាំង​ប្រទេស។ ខណៈ ថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ជា​ថ្ងៃ​ប្រឡង​បាក់ឌុប។

មួយ​វិញ​ទៀត​ចំពោះ​និទ្ទេស​ត្រូវ​បាន​ក្រសួង​កំណត់​ដូច​ខាង​ក្រោម​នេះ៖

ពិន្ទុ ៤២៧ – ៤៧៥ និទ្ទេស A

ពិន្ទុ ៣៨០– ៤២៦ និទ្ទេស B

ពិន្ទុ ៣៣២ – ៣៧៩ និទ្ទេស C

ពិន្ទុ ២៨៥ – ៣៣១ និទ្ទេស D

ពិន្ទុ ២៣៧ – ២៨៤និទ្ទេស E

រូបភាព ៖ FB Aok Sokunkanha



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *