ឱក សុគន្ធកញ្ញា លើកឈ្មោះ Pey Pey Dy ចំៗពេលរំលឹករឿង solo ខនសឺត

តាម​ពិត​មាន​រឿង​ជា​ច្រើន​នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​បង្កើត​ឱ្យ​មាន​ The Q Concert ដោយឡែក​ ក្នុង​ចំណោម​ហេតុផល​ទាំង​អស់​នោះ​​អ្នក​នាង ឱក ​សុគន្ធ​កញ្ញា​ បាន​និយាយ​ចំ​ៗ​ទៅ​កាន់ ​Pey Pey Dy​ ថា​លោក ​ជា​ចំណែក​មួយ​ក្នុង​ការ​បំផុស​ឱ្យ​ការ​ប្រគំ​តន្រ្តី​​​មួយ​នោះ ​លេច​ចេញ​ជា​រូបរាង​។​​

កាល​ពី​ថ្មី​​នេះ​ ឱក​ សុគន្ធ​កញ្ញា ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​​ Podcast ​មួយ​ក្នុង​គោល​បំណង​ជជែក ​ក៏​ដូច​ជា​ចែក​រំលែក​ក្នុង​ជីវិត​ការងារ​សិល្បៈ​របស់​អ្នក​នាង​។​ នៅ​ក្នុង​កិច្ច​សម្ភាស​ម្ចាស់់បទ «យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ» ត្រូវ​បានសំណួរ​ដែល​ទាក់​ទង​ទៅ​និង​ការ​បង្កើត​​ឱ្យ​មាន​ solo concert ​​ ស្រាប់​តែ​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​បាន​លើក​ឈ្មោះ​បុគ្គល​ម្នាក់​ដែល​ភាគ​ច្រើន​ត្រូវ​បាន​ហ្វេន​នា​ពេល​បច្ចុប្បន្ន​ស្គាល់​ថា​ម្ចាស់​ហាង​ កាហ្វេ​ ខន​ណឺ ​នោះ​គឺ ​Pey Pey Dy។

កាល​នោះ Pey Pey Dy បាន​បង្ហោះ ​Status ចាក់​ដោត​មួយ​ដោយ​ mention​ ឈ្មោះ​អ្នក​នាង ​ឱក ​សុគន្ធ​កញ្ញា​​ ក្នុង​ខ្លឹម​សារបែប​នេះ​ថា​ ៖«ដេក​ស្រមៃ​ថា​បើ​ Queen ឱក​ សុគន្ធ​កញ្ញា ​​ធ្វើ​ SOLO​ CONCERT Style ធ្វើ​ខ្លួន​ Concept ចម្រៀង​ក្បាច់​រាំ​សំឡេង​មាន​ទាំង​អស់​»។

សារ​ចាក់​ដោត​មួយ​នេះ​បាន​ធ្វើ​ឱ្យ​តារា​ចម្រៀង ឱក​ សុគន្ធ​កញ្ញា រំភើប​ចិត្ត​ជា​ខ្លាំង ​ខណៈ​អ្នកនាង​ផ្ទាល់​ក៏​នឹក​ទិដ្ឋភាព​ឡើង​ច្រៀង​នៅ​លើ​ឆាក​ដែល​ខន​ខាន​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​​ គួប​ផ្សំ​ជាមួយ ​Memory ​អ្នក​គាំទ្រ​របស់អ្នក​នាងបានរៀបចំធ្វើឱ្យ​អ្នកនាង​កាល​ពី​ឆ្នាំ​កន្លង​ទៅ​បាន ​​Pop Up ​ជា​ថ្មី​ម្ដង​ទៀត​ផង​នោះ​ ក៏កាន់​តែ​ជំរុញ​ចិត្ត​ម្ចាស់​បទ ​«​ដឹងខ្លួន​ទៅ​ប្រុស​ល្ងង់​» ​រូប​នេះសម្រេច​ចិត្ត​ធ្វើ​​វាឱ្យលេច​ជា​រូប​រាង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជា​ទី​​បំផុត ​ខណៈ​ដែល​ហ្វេន​ៗ​ជា​ច្រើន​នាំ​គ្នា​គាំទ្រ​ និង​ចូលរួម​ភ្លូក​ទឹក​ភ្លូក​ដី​។​​​​​​​​​​​​​​​​​

ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​ជា​ហេតុផល​ចម្បង​ក្នុង​ការ​សម្រេច​ចិត្ត​បង្កើត​ឱ្យ​មាន​សូឡូ​ខន​ស៊ឺត​​ ឱក សុគន្ធ​កញ្ញា​ តែទោះជាយ៉ាងនេះបើ​មិន​មាន​អ្នក​គាំទ្រ​ និង​កម្លាំង​ចិត្ត​ពី​មហាជន​នោះ​ជន​នោះ​ទេ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ក៏​មិន​អាច​កើត​ឡើង​បាន​នោះ​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង



Leave a Reply

Your email address will not be published.Required fields are marked *