ឱក សុគន្ធកញ្ញា បន្តនាំយកគ្រឿងបរិភោគ និងថវិកាជូនដល់វីរកងទ័ពជួរមុខ

បន្ទាប់​ពី​ត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា បាន​ស្វះស្វែង​ប្រមូល​ថវិកា និង​ជំនួយ​ជា​ស្បៀង​យក​ទៅ​ជូន​ដល់​កង​ទ័ព​ជួរមុខ ដែល​កំពុង​ការពារ​បូរណភាព​ទឹក​ដី​ពី​ការ​ឈ្លានពាន​សត្រូវ។

ដូច​កាលពី​ថ្មី​ៗ​នេះ​តារា​ស្រី​វ័យ ៣៧ ឆ្នាំ​រូប​នេះ ព្រម​ជាមួយ​ក្រុម​គ្រួសារ និង​ក្រុម​ការងារ​បាន​នាំ​យក​គ្រឿង​បរិភោគ​ និង​ថវិកា មួយ​ចំនួន​ជូន​ដល់​វីរ​កងទ័ព​ជួរ​មុខ​ដែល​កំពុង​សម្រាក​ព្យាបាល និង​វីរ​កងទ័ព​ប្រចាំការ​នៅ​តំបន់​នោះ។ ការ​នាំ​យក​ជំនួយ​ទៅ​ជូន​ដល់​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​ខ្មែរ​ពី​ការ​ឈ្លានពាន​របស់​ទាហាន​ថៃ។

កញ្ញា បាន​បន្ថែម​ទៀត​ថា ទាំងនេះ​គឺជា​ការ​អរគុណ​នូវ​ការ​លះបង់​ដ៏​ធំធេង​របស់​វីរ​កងទ័ព​ជួរមុខ​ទាំងអស់​គ្នា។ ម្ចាស់​បទ «ស្នាម​ស្នេហ៍​សមុទ្រ​រាម» ក៏​បាន​អរគុណ​ចំពោះ​ជនជាតិ​ខ្មែរ​ទាំង​ក្នុង និង ក្រៅ​ប្រទេស​ទាំងអស់ ដែល​បាន​រួម​ចំណែក​ឧបត្ថម្ភ​ សម្ភារៈ​ និង​ថវិកា ដែល​កើត​ចេញ​ពី​ឆន្ទៈ​រួមគ្នា ស្រលាញ់​ គាំទ្រ​ និង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​ស្រលាញ់​ខ្មែរ​អស់​ពី​បេះដូង​ពិត​ៗ។

អំឡុង​ពេល​ការ​ឈ្លានពាន​ពី​សំណាក់​ភាគី​ថៃ​មក​លើ​កម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា និង​ស្វាមី​កំពុង​ស្នាក់នៅ​អូស្ត្រាលី។ គ្រា​នោះ ទោះ​ជា​កាយ​នៅ​ឆ្ងាយ​ពី​ប្រទេស​ជាតិ តែ​កំពូល​តារា​ស្រី​ជួរ​មុខ​លំដាប់​ប្រទេស​កម្ពុជា​រូប​នេះ មិន​បាន​នៅ​ស្ងៀម​ឡើយ ដោយ​បាន​ចេញ​ទៅ​រួបរួម​ជាមួយ​ជនជាតិ​ខ្មែរ​ដទៃ​រស់នៅ​លើ​ទឹកដី​អូស្ត្រាលី​ទៀត នៅ​មុខ​រដ្ឋសភា​វិកតូរៀល ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​នូវ​បញ្ហា​ព្រំដែន ដែល​ទាហាន​ថៃ​ព្យាយាម​វ៉ៃ​ដណ្ដើម និង​បាន​សម្លាប់​ទាហាន ព្រម​ទាំង​ជន​ស៊ីវិល​ជាច្រើន ឲ្យ​ប្រទេស​ដទៃ​បាន​ដឹង​ឭ។

អំឡុង​ពេល​ស្នាក់​នៅ​អូស្ត្រាលី ឱក សុគន្ធកញ្ញា ក៏​បាន​បង្កើត​មូលនិធិ ​ដើម្បី​ជួយ​ដល់​វីរ​កងទ័ព​ជួរមុខ​ទាំងអស់។ មកទល់​ពេលនេះ​ម្ចាស់​បទ «សារភាពយឺតពេល​» បាន​ទៅ​ព្រំដែន​ច្រើន​លើកហើយ៕

រូបភាព៖ Aok Sokunkanha



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក



Leave a Reply

Your email address will not be published.Required fields are marked *