Annalynne McCord តារាសម្ដែងអាមេរិក បានមកដល់កម្ពុជា និងបានទៅទស្សនាផ្ទាំងគំនូរដ៏ធំនៅខេត្តសៀមរាប ដែលបង្ហាញពីការរងគ្រោះរបស់ប្រជាជនខ្មែរ ពីសំណាក់ទាហានសៀម។ ដោយ Annalynneបង្ហាញអារម្មណ៍ក្ដុកក្ដួលខ្លាំង ហើយសន្យាថានឹងប្រើសំឡេងរបស់នាងជួយរកយុត្តិធម៌ដល់ប្រជាជាតិខ្មែរ។ នេះជាការបង្ហោះរបស់លោក តាន់ គឹមសួរ។

Anna ក៏បានទៅលេងប្រាសាទអង្គរវត្ត និងបានលុតជង្គង់សំពះតែម្ដង។ តារាស្រីវ័យ៣៧ ឆ្នាំរូបនេះ បាននិយាយនៅក្នុងវីដេអូមួយ ដែលបង្ហោះដោយលោកស្រី ម៉ម សុម៉ាលី ស្ថាបនិក និងជាអគ្គនាយិកា នៃអង្គការអាហ្វីស៊ីប កម្ពុជា ថានាងជាជនជាតិអាមេរិក តែបេះដូងជាខ្មែរ។
នៅក្នុងបេះដូង Annalynne កម្ពុជាគឺសន្តិភាព។ ដូចនេះហើយនាងស្នើឲ្យឈរជាមួយនាង គាំទ្រដល់កម្ពុជា។ នៅក្នុងវីដេអូតួស្រីក្នុងរឿង “Scorned” បានសរសើរពីប្រជាជនខ្មែរថា ជាមនុស្សមានភាពអត់ធ្មត់ និងរឹងមាំខ្លាំង ហើយក៏ស្រស់ស្អាតខ្លាំងណាស់ដែរ។


គួរបញ្ជាក់ថា Annalynne បានមកកម្ពុជា ៥ ថ្ងៃនិងបានទៅរមណីយដ្ឋានប្រវត្តិសាស្ត្រខ្មែរ ក៏ដូចជាជួយដល់ការងារសង្គមជាច្រើន។ បើតាមការឲ្យដឹងពីលោកស្រី ម៉ម សុម៉ាលី បានឲ្យដឹងថាស្គាល់គ្នាជាមួយ Anna យូរហើយតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ហើយក៏បានជួយដល់កូនខ្មែរជាច្រើនផងដែរ ពិសេសតាមរយៈ អាហ្វីស៊ីប
ក្រឡេកទៅមើលលើបណ្ដាញសង្គម Instagram របស់ Annalynne នាងបានបង្ហោះវីដេអូខ្លីថា “Only love. 🇰🇭” ហើយក៏មាន add story ជាមួយក្មេងៗតូចរបស់កម្ពុជាផងដែរ៕


រូបភាព៖ Tan Kimsour និង Somaly Mam ម៉ែចាស់
វីដេអូ៖ https://www.facebook.com/reel/1270997604839346


























Account
Security
Favourite Content