ឪពុកម្ដាយដែលយកចិត្ដទុកដាក់ចំពោះកូនពិតណាស់ និងចូលរួមក្នុងសកម្មភាពផ្សេងៗក្នុងសាលា ដើម្បីបង្កើនទំនាក់ទំនងកាន់តែស្អិតល្មួតជាមួយគ្នា។ មិនខុសពីម្ដាយទូទៅ តារាស្រី Angelababy ក៏ធ្វើរឿងមួយនេះដែរ ដើម្បីកូនសំណព្វចិត្ដខ្លួន ដោយនាងស្ម័គ្រចិត្ដធ្វើជាអ្នកលក់ភេសជ្ជៈនៅក្នុងកម្មវិធីរៃអង្គាសថវិកា ក្នុងសាលាដែលកូនប្រុសរបស់នាងកំពុងសិក្សា។



សាលាដែលកូនប្រុសវ័យ ៧ ឆ្នាំ របស់ Angelababy កំពុងសិក្សាគឺជាសាលាឯកជនមានឈ្មោះល្បីមួយនៅទីក្រុងសៀងហៃ ប្រទេសចិន។ សាលាមួយនេះជារឿយៗ តែងតែបង្កើតកម្មវិធីផ្សេងៗ ជាច្រើនដើម្បីឲ្យអាណាព្យាបាលរបស់សិស្សមានឱកាសចូលរួម។ កំពូលតារាសម្ដែង Angelababy បានបង្ហាញខ្លួនក្នុងឈុតរ៉ូបស្វាយយ៉ាងសាមញ្ញ និងមើលទៅស្រស់ស្អាតដូចជាអ្នកម្ដាយទូទៅផ្សេងទៀត។
បើតាមសម្ដីរបស់ឳពុកម្ដាយផ្សេងៗ ទៀតដែលបានចូលរួមបានលើកឡើងក្នុងបណ្ដាញសង្គមថា តារាស្រី Angelababy នៅខាងក្រៅពិតជាស្រស់ស្អាត ថ្វីបើនាងមិនសូវនិយាយច្រើន ប៉ុន្ដែមិនបានវាយឬកឆ្មើងឆ្មៃឡើយ។ ថែមទាំងរាក់ទាក់អ្នកដែលចូលទិញភេសជ្ជៈរបស់នាង ជាពិសេសស្នាដៃធ្វើភេសជ្ជៈរបស់នាងក៏ត្រូវបានគេសរសើរថាមានរសជាតិឆ្ងាញ់។



ក្រឡេកមកមើលកូនប្រុសតូចរបស់នាងវិញ ក៏ត្រូវបានគេសរសើរថា ជាក្មេងឆ្លាត ស្ដាប់បង្គាប់ និងមានវិន័យ។ អំឡុងពេលដែលតារាស្រីរូបនេះកំពុងជាប់ដៃធ្វើភេសជ្ជៈ កូនប្រុសរបស់នាងមិនបានខូចរករឿងឡើយ គឺនៅស្ងៀមក្បែរម្ដាយ និងជួយជាកម្លាំងផ្សេងៗទៀត។
គួរបញ្ជាក់ថា តារាស្រី Angelababy បានរៀបការជាមួយតារាប្រុស Huang XiaoMing ក្នុងឆ្នាំ ២០១៥ អ្នកទាំងពីរទទួលបានចំណងដៃកូនប្រុសម្នាក់។ រហូតដល់ឆ្នាំ ២០២២ អ្នកទាំងពីរក៏បានប្រកាសលែងលះគ្នា ប៉ុន្ដែសម្រាប់កូន និងរួមគ្នាមើលថែយ៉ាងយកចិត្ដទុកដាក់។ តារាប្រុសស្រីទាំងពីរនៅតែបន្ដទាក់ទងគ្នា ដើម្បីមើលថែកូន៕




























Account
Security
Favourite Content