ក្រោយលែងលះគ្នាជាង ២ ឆ្នាំ តារាស្រីចិន Angelababy និងអតីតស្វាមី Huang XiaoMing ត្រូវបានគេរាយការណ៍ថា នៅតែទាក់ទងគ្នាមិនដាច់ដោយសារកូនប្រុស។ យោងតាមប្រភពព័ត៌មាន Sohu របស់ប្រទេសចិន កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៤ បានឲ្យដឹងថា តារាប្រុសស្រីទាំងពីរ បានមកស្កាត់ជួបគ្នាដើម្បីនាំកូនតូចដើរលេងកម្សាន្ដនៅឯ Disney Land នៅទីក្រុងសៀងហៃ ប្រទេសចិន។ ការបង្ហាញខ្លួនជុំគ្នារបស់អ្នកទាំងពីរក៏ក្លាយជាប្រធានបទត្រូវបានគេលើកមកនិយាយពាសពេញបណ្ដាញសង្គមផងដែរ។



តែយ៉ាងណាក្ដី កំឡុងពេលដើរកម្សាន្ដជុំគ្នា តារាស្រីចិន Angelababy និងអតីតស្វាមី Huang XiaoMing មិនសូវនិយាយរកគ្នាឡើយ ដោយអ្នកទាំងពីរផ្ដោតលើការនាំកូនដើរកម្សាន្ដប៉ុណ្ណោះ។ អ្នកទាំងពីរត្រូវបានគេប្រទះឃើញតែងរក្សាគម្លាតឆ្ងាយពីគ្នា ក្រោយពេលដើរកម្សាន្ដចប់ តារាប្រុស Huang XiaoMing ក៏បាននាំកូនប្រុសតូច ឡើងឡានត្រឡប់ទៅផ្ទះវិញ។
តារាស្រីចិន Angelababy និងអតីតស្វាមី Huang XiaoMing បានប្រកាសលែងលះគ្នា និងបញ្ចប់ចំណងអាពាហ៍ពិពាហ៍រយៈពេល ៧ ឆ្នាំ ក្នុងខែ មករា ឆ្នាំ ២០២២។ អ្នកទាំងពីរចាប់ផ្ដើមឃ្លាតឆ្ងាយពីគ្នាចាប់តាំងពីឆ្នាំ ២០១៨ និងចាប់ផ្ដើមធ្វើឯកសារលែងលះយ៉ាងស្ងប់ស្ងាត់ក្នុងឆ្នាំ ២០២១។ អ្នកទាំងពីរបានយល់ព្រមចិញ្ចឹមកូនរួមគ្នា បើទោះជាលែងលះគ្នាក៏ដោយ។ អតីតគូស្វាមីភរិយាមួយគូនេះ មុនលែងលះ បានចរចាគ្នា និងដាក់គោលការណ៍ចំនួន ៣ ដោយទី ១ មិនមានការដណ្ដើមទ្រព្យ ទី ២ មិនមានការឈ្លោះគ្នាដណ្ដើមកូន និងមិនឈ្លោះគ្នាព្រមទាំងយករឿងគ្រួសារចែកចាយលើបណ្ដាញសង្គម។





សម្រាប់ការចិញ្ចឹមកូនប្រុសគឺអ្នកទាំងពីរមានពេលវេលាសម្រាប់នាំដើរកម្សាន្ដជុំគ្នា តែអ្នកទាំងពីរ ក៏ចិញ្ចឹមតាមរបៀបផ្សេងគ្នាផងដែរ។ នៅពេលតារាស្រី Angelababy ចង់ជួបកូនប្រុស នាងនឹងស្នើសុំយកកូនមកនៅជាមួយនាង នៅពេលចំណាយពេលជាមួយម្ដាយរួច។ កូនប្រុសរបស់អ្នកទាំងពីរនឹងត្រូវបញ្ជូនត្រឡប់ទៅរកតារាប្រុស Huang XiaoMing វិញ៕


























Account
Security
Favourite Content