យោងតាមប្រភពព័ត៌មាន Kbizoom ថ្មីៗ នេះ Amber សមាជិកក្រុមចម្រៀងនារី f(x) បានទម្លាយរឿងមួយដែលធ្វើឲ្យនាងដិតដាមក្នុងចិត្ត រហូតមានស្រមោលខ្មៅថែមទៀតផង។

Amber បានលើកឡើងថា៖ មានម្ដង នាងធ្លាប់បានត្រូវគេស្ដីបន្ទោសយ៉ាងខ្លាំងនៅពេលដើរចូលបន្ទប់ស្រី ដោយសារតែអ្នកនៅក្នុងបន្ទប់ទឹកយល់ច្រឡំនាងជាមនុស្សប្រុសដោយសារការតុបតែងខ្លួនរបស់នាង។
នាងបានបន្ថែមថា៖ ការយល់ច្រឡំដែលកើតមានឡើងនៅថ្ងៃនោះធ្វើឲ្យនាងយល់ដឹងពីអារម្មណ៍ដែលត្រូវចោទប្រកាន់ទាំងដែលមិនបានធ្វើកំហុស។ ចាប់តាំងពីបង្ហាញខ្លួនក្នុងសិល្បៈ Amber និយមលេងស្ទីលតុបតែងខ្លួនដូច Tomboy ដែលធ្វើឲ្យមនុស្សមួយចំនួនតែងយល់ច្រឡំពីភេទរបស់នាង។ ភ្លាមៗ នាងតែងមានអារម្មណ៍មិនល្អ និងពិបាកក្នុងការធ្វើចិត្តថែមទាំងមានស្រមោលខ្មៅក្នុងចិត្ត។ តែយូរទៅ នាងក៏ទម្លាប់ខ្លួន និងលែងមានអារម្មណ៍បែបនេះទៀត។


Amber បានទម្លាយទៀតថា នាងធ្លាប់មានអារម្មណ៍សប្បាយរីករាយជាមួយការតុបតែងខ្លួនជាមនុស្សស្រី ប៉ុន្ដែសារការស្រឡាញ់ចូលចិត្តកីឡា និងជាមនុស្សចូលហក់លោតទៅមកទើបធ្វើឲ្យនាងសម្រេចចិត្តកាត់សក់ខ្លី និងស្លៀកពាក់បែបណាដែលនាងគិតថាស្រួលខ្លួន។ បើទោះជាមនុស្សគ្រប់គ្នាគិតថានាងជាមនុស្សប្រុស តែនាងនៅតែមើលឃើញថាខ្លួនឯងជាមនុស្សស្រី។

គួរបញ្ជាក់ថា Amber បានប្រកាសចាកចេញពីផលិតកម្ម SM នៅក្នុងឆ្នាំ ២០១៩ ហើយនាងបានសម្រេចទៅបន្ដអាជីពសិល្បៈរបស់ខ្លួននៅឯប្រទេសចិនវិញ៕


























Account
Security
Favourite Content