តារាស្រីពហុជំនាញ សុភ័ក្រ កុសុម៉ា លេចធ្លោ និងស្រស់ស្អាតខ្លាំងនៅពេលគ្រងឈុតបុរាណក្នុងថ្ងៃពិសេសរបស់ខ្លួន។ ដោយឡែក ឈុតទាំងនេះសុទ្ធតែមានអត្ថន័យ និងត្រូវបានប្រើសម្រាប់តំណាងកម្មវិធីផ្សេងៗ នៅក្នុងថ្ងៃមង្គលសិរី។
មង្គលការតារាស្រី សុភ័ក្រ កុសុម៉ា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ម្សិលមិញនេះពិតជាកក្រើកខ្លាំងទាំងអ្នកនៅក្នុងសិល្បៈ ក៏ដូចជាមហាជនទូទៅ។ ជាក់ស្ដែងនៅក្នុងពិធីមង្គលការតារាស្រីរូបនេះបានចម្រាញ់សុទ្ធតែឈុតបុរាណខ្មែរយ៉ាងប្រណិត និងស្រស់ស្អាតដែលរៀបចំ និងរចនាដោយដោយផ្ទាល់ពីសម្អាងការ ណុប ដាណេ ដ៏ល្បីឈ្មោះមួយនៅក្នុងស្រុក។ តាមរយៈរូបភាពច្រើនសន្លឹក ក៏ដូចជាវីដេអូដែលបានបង្ហោះនៅក្នុងអាខោនហ្វេសបុកម្ចាស់សម្អាងការខាងលើបានបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ត្រកាល ជាពិសេសសម្រស់ដ៏ស្រស់សោភារបស់កូនក្រមុំដ៏ស្រស់ស្អាត សុភ័ក្រ កុសុម៉ា តាំងពីពេលល្ងាចថ្ងៃសូត្រមន្តរហូតដល់ព្រឹកថ្ងៃចូលរោង។
ឈុតបុរាណខ្មែរដែលត្រូវបានសម្រិតសម្រាំងយកមកប្រើប្រាស់នៅក្នុងពិធីមង្គលការម្ចាស់ KOSOMA ENTERTAINMENT មិនត្រឹមបានបង្ហាញសម្រស់ទ្វេគុណរបស់តារាស្រីរូបនេះប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញភាពជាខ្មែរ និងអត្តសញ្ញាណនៅក្នុងពិធីតាំងពីបុរាណរបស់ខ្មែរថែមទៀតផង៕
ឈុតទី១ ជាឈុតទទួលភ្ញៀវកិត្តិយស


ឈុតទី២ ជាឈុតព្រះថោងនាងនាគ



ឈុតទី៣ ជាឈុតសម្រាប់ពិធី កាត់សក់បង្កក់សិរី


ឈុតទី៤ ជាឈុតសម្រាប់ពិធី បំពាក់គ្រឿងអលង្ការ


ឈុតទី៥ ប្រេីសម្រាប់ពិធី ទទួលផ្កាស្លាជ័យ



ឈុតទី៦ ប្រេីសម្រាប់កម្មវិធី ចម្រេីន ព្រះបរិត្ត ក្នុងថ្ងៃមង្គល


ឈុតទី៧ ប្រេីសម្រាប់កម្មវិធី កាត់ខាន់ស្លា

























Account
Security
Favourite Content