Aliee ជាតារាចម្រៀងទោលខេប៉ុបដ៏ល្បីល្បាញម្នាក់ បើទោះមិនសូវមានសកម្មភាពក្នុងសិល្បៈដូចមុន តែរូបនាងនៅតែត្រូវបានគេចាត់ទុកជាតារាស្រីសំឡេងពីរោះអស្ចារ្យម្នាក់ក្នុងវិស័យខេប៉ុប។ ថ្មីៗ នេះ Aliee បានប្រកាសពីដំណឹងល្អជូនដល់អ្នកគាំទ្រ ដោយស្វែងរកឃើញដៃគូជីវិត និងមានគម្រោងរៀបការ។

នៅថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៤ តារាស្រី Aliee ត្រូវបានគេរាយការណ៍ថា កំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ហើយនាងកំពុងរីករាយខ្លាំងជាមួយជីវិតគូរបស់ខ្លួន។ ជាការឆ្លើយតប ពីផលិតកម្ម A2Z Entertainment បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ បច្ចុប្បន្ន Aliee ពិតជាកំពុងសេពគប់ជាមួយបុរសម្នាក់មែន។
ផលិតកម្មបានលើកឡើងទៀតថា៖ មិត្ដប្រុសរបស់ Aliee ជាមនុស្សក្រៅសិល្បៈម្នាក់ ជាពិសេស នាង និងមិត្ដប្រុសគឺមានគម្រោងដឹកដៃគ្នាចូលរោងមង្គលនៅឆ្នាំក្រោយ។ Aliee បានកំពុងរៀបចំខ្លួន និងប្រកាសពីដំណឹងល្អឆាប់ៗ ជាបន្ដបន្ទាប់ នៅពេលដែលនាងរៀបចំគ្រប់យ៉ាងរួចរាល់។ ដូច្នេះសូមកុំភ្លេចបន្ដការគាំទ្រដល់គូស្នេហ៍មួយគូនេះផង។ អរគុណ។



Aliee បានបង្ហាញខ្លួនជាតារាចម្រៀងដំបូងក្នុងឆ្នាំ ២០១២ ដោយមានសំឡេងពីរោះរណ្ដំ រូបនាងពិតជាទទួលការគាំទ្រយ៉ាងខ្លាំង និងបានចេញចម្រៀងជាបន្ដបន្ទាប់។ បទចម្រៀងដែលតារាស្រីរូបនេះច្រៀងសម្រាប់រឿងល្បី “Goblin” គឺ “I Will Go To You Like The First Snow” ក្នុងឆ្នាំ ២០១៧ កាន់តែធ្វើឲ្យនាងត្រូវបានមហាជនស្គាល់ និងគាំទ្រកាន់តែខ្លាំង៕

























Account
Security
Favourite Content