បើទោះជាសមាជិកក្រុមចម្រៀង BTS បានលាអ្នកគាំទ្រចូលបម្រើកងទ័ពហើយក្ដី តែសមាជិកម្នាក់ៗ នៅតែត្រូវអ្នកគាំទ្រនឹករំឮកដល់ជានិច្ច ជាពិសេសតែងត្រូវគេលើកយកមកនិយាយជារឿយៗ លើបណ្ដាញសង្គម។ ថ្មីៗដែរប្រភពផ្ទៃក្នុង និងអ្នកធ្វើការនៅតំបន់ដែល Jungkook បានទៅធ្វើបំពេញកាតព្វកិច្ច បម្រើកងទ័ពបានឲ្យដឹងថា បច្ចុប្បន្នសមាជិកកូនពៅ BTS រូបនេះ បានធ្វើការជាចុងភៅ និងបំពេញការងាររបស់ខ្លួនយ៉ាងល្អខ្ជាប់ខ្ជួន។

បន្ទាប់ពីចូលបម្រើកងទ័ពជាផ្លូវការ កាលពីខែ ធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងសមាជិក Jimin គឺ Jungkook បានផ្លាស់ប្ដូរខ្លួនពីតារាចម្រៀងដ៏មានទេពកោសល្យលើឆាកតន្ដ្រីទៅជាចុងភៅដ៏ចំណានម្នាក់។ ក្រោយពីបញ្ចប់ការហ្វឹកហាត់ថ្នាក់មូលដ្ឋាននៅជំរុំកងទ័ព មុខតំណែងរបស់ Jungkook នាពេលបច្ចុប្បន្នគឺជា ចុងភៅ ដោយ Jungkook ត្រូវបានអនុញ្ញាតឲ្យបញ្ចេញស្នាដៃក្នុងការធ្វើម្ហូបរបស់ខ្លួន។
កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ Jungkook បានបង្ហោះសារលើបណ្ដាញសង្គម Weverse ជាលើកដំបូងបន្ទាប់ពីចូលបម្រើកងទ័ព។ សមាជិកកូនពៅ BTS បានឲ្យដឹងថា បច្ចុប្បន្ន លោកពិតជាធ្វើបានល្អ និងកំពុងធ្វើយ៉ាងច្រើន។ លោកសម្អាតបានយ៉ាងល្អ និងចម្អិនអាហារបានយ៉ាងល្អដូចគ្នា។ វាស្ថិតនៅពាក់កណ្ដាលខែ មីនា ហើយ លោកនឹងត្រឡប់មកជួបអ្នកគាំទ្រវិញឆាប់ៗ។ លោកពិតជានឹកគ្រប់គ្នា។





មែនទែនទៅ មុនចូលបម្រើកងទ័ព Jungkook តែងចែករំលែកពីអារម្មណ៍ស្រឡាញ់ក្នុងការធ្វើម្ហូប ជារឿយៗ លោកតែងបង្ហាញពីស្នាដៃរបស់ខ្លួនក្នុងការចម្អិនម្ហូបកូរ៉េល្បីៗ ជាច្រើន។ Jungkook ត្រូវបានគេរំពឹងថា នឹងបញ្ចប់កាតព្វកិច្ចបម្រើកងទ័ពនៅខែមិថុនា ឆ្នាំ ២០២៥ ខាងមុខ៕
























































Account
Security
Favourite Content