នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ សមាជិកក្រុម BABYMONSTER ត្រូវបានរាយការណ៍ថានឹងមានតែសមាជិក ៦ នាក់ប៉ុណ្ណោះ ដោយ Ahyeon បានប្រកាសចាកចេញពីក្រុមដោយសារតែហេតុផលផ្ទាល់ខ្លួន។
មែនទែនទៅ Ahyeon ជាសមាជិកដ៏លេចធ្លោម្នាក់ ខណៈរូបនាងត្រូវគេរំពឹងថានឹងមានភាពល្បីល្បាញលេចធ្លោដូចរៀមច្បង Jennie សមាជិកក្រុម BLACKPINK។

ជាការឆ្លើយតបពីផលិតកម្ម YG គឺមិនបានបញ្ជាក់ពីវត្ដមានរបស់ Ahyeon ថារូបនាងនឹងចេញច្រៀងជាផ្លូវការជាមួយសមាជិកដទៃទៀត ឬយ៉ាងណាឡើយ ដោយ YG បានលើកឡើងថា៖ ពួកគេនឹងបញ្ជាក់ប្រាប់នៅពេលក្រោយ។
គួរបញ្ជាក់ថា Ahyeon ចាប់ផ្ដើមបាត់ដំណឹងចាប់តាំងពីខែ កក្កដា ឆ្នាំ ២០២៣ ដោយក្រុមអ្នកគាំទ្រជាច្រើនបានលើកឡើងថា រូបនាងមិនត្រូវបានប្រទះឃើញនៅផលិតកម្ម YG តទៅទៀតនោះទេ ខណៈសមាជិកផ្សេងទៀតនៅតែឃើញបង្ហាញសកម្មភាពចេញចូលក្នុងផលិតកម្ម YG។ លើសពីនេះ នៅថ្ងៃដែលក្រុមចម្រៀងនារី BLACKPINK ធ្វើការប្រគំតន្ដ្រីទេសចរណ៍នៅប្រទេសកូរ៉េខាងត្បូង សមាជិកទាំង ៦ រួមមាន Ruka, ASA, RORA, Chiquita, Haram និង Pharita បានទៅគាំទ្រដល់រៀមច្បមនៅកន្លែងប្រគំតន្ដ្រី លើកលែងតែ Ahyeon មិនត្រូវបានឃើញ។ ការឆ្លើយតបមិនច្បាស់លាស់របស់ផលិតកម្ម YG ធ្វើឲ្យមហាជនជាច្រើនជឿជាក់ថា ការចាកចេញពីក្រុមរបស់ Ahyeon គឺជាការពិត៕
























Account
Security
Favourite Content