Ahyeon សមាជិកក្រុមចម្រៀង K-Pop នារី BabyMonster បានរាំបទ “Pop Out” របស់ N.john និងបានបង្ហោះឡើងនៅក្នុង Instagram នៅមុននេះបន្តិច។ “Pop Out” ដែលជាបទចម្រៀងរបស់តារាខ្មែរ ដែលកំពុងប្រកបអាជីពនៅលើទឹកដីអាមេរិក ពិតជាទទួលបានការសរសើរខ្លាំង ព្រោះជាការសហការជាមួយក្រុមជំនាញផ្នែកតន្ត្រីរបស់អាមេរិក។

វីដេអូដែល Ahyeon បានរាំ challenges មានអ្នកចុចចូលចិត្តជាង 79K ដោយប្រើពេលមិនដល់១ម៉ោងផងនោះ។ មិនត្រឹមតែប៉ុណ្ណោះនៅ IG story របស់ BabyMonster ក៏បានផុសវីដេអូនោះបន្តទៀត ដែលនេះក៏ជាការចូលរួមផ្សព្វផ្សាយពីបទចម្រៀងរបស់កូនប្រុសទី ២ របស់តារាចម្រៀង ព្រាប សុវត្ថិ ដូចគ្នា។
បទ “Pop Out” របស់ N.John បានចេញផ្សាយតាំងពីខែមុនមកម្ល៉េះ ហើយក៏ជាបទដ៏ពីរោះ១នៅក្នុងអាល់ប៊ុម LaLa Land ផងដែរ។ ក្រោយតារាចម្រៀងស្រីវ័យក្មេងរបស់ K-Pop រាំបទ “Pop Out” វីដេអូនោះក៏ត្រូវបានអ្នកគាំទ្រយកមកបង្ហោះបន្តផងដែរ។


“Pop Out” ក៏ត្រូវបានអ្នកធ្វើវីដេអូនៅលើ YouTub ជាច្រើនបាន Reaction ដោយសរសើរពីសំឡេង សុវត្ថិ មុនីនាគ ថាច្រៀងបានពីរោះ និងស្រែកបានខ្ពស់ ស័ក្តិសមហើយបានសហការជាមួយក្រុមការងារ production ធំៗ៕
រូបភាព៖ N.JOHN




Account
Security
Favourite Content