ហាក់មិនជ្រេទៅតាមវ័យ ៤០ ឆ្នាំសោះ ពេជ្រ សោភា បង្ហាញរូបថតនៅលើបណ្ដាញសង្គមត្រឹមប៉ុន្មានសន្លឹកសោះ ទាក់ចិត្តហ្វេនៗសរសើរព្រោងព្រាត។ តារាចម្រៀងរូបនេះមលទៅក្មេង មិនសមដូចក្បែរ ៤០ ឆ្នាំឡើយ។
ពេជ្រ សោភា ឈានចូលវ័យចូល ៤០ ទៅហើយ ប៉ុន្តែសម្រស់នៅតែស្រស់ស្អាត និងទាក់ទាញខ្លាំងជាមួយរូបរាងស្រឡូន សមសួនជាមួយទម្រង់មុខថ្គាមខ្លា ភ្នែកស្រស់ថ្លាពណ៌ខ្មៅ។ តារាចម្រៀងមានប្រភពមកពីខេត្តព្រៃវែងរូបនេះ នៅតែមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈទាំងការច្រៀងក៏ដូចជាការរាំ ជាពិសេសនោះតែងទទួលបានការគាំទ្រពីសំណាក់យុវវ័យដែលជាហ្វេនៗ។ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងបានបង្ហោះរូបភាពពីរបីសន្លឹកនៅលើអាខោនហ្វេសបុកជាមួយការតុបតែងដ៏គួរឱ្យចាប់អារម្មណ៍ផ្អើលហ្វេនៗសរសើរព្រោងព្រាតពីសម្រស់ដ៏ស្រស់ស្អាតរបស់អ្នកនាង។



បច្ចុប្បន្ន តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ហាក់មមាញឹកនៅក្នុងការផលិតបទថ្មីៗ និងការច្រៀងក្នុងកម្មវិធីខនសឺតធំៗមួយចំនួនទាំងនៅភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ត៕

























Account
Security
Favourite Content