វត្តមានតារាសម្ដែងជួរមុខស្រុកខ្មែរ ស៊ីន យូប៊ីន នៅមហោស្រព Cannes film festival ពិតជាធ្វើឲ្យប្រជាជនកម្ពុជាមានមោទកភាព និងកោតសរសើរជាខ្លាំង ពេលនាងគ្រងឈុត នាគរាជពណ៌សតំណាងឲ្យដើមកំណើតជនជាតិខ្មែរ។ ប៉ុន្តែការជ្រើសស្លៀកឈុតនោះ នាងប្រឈមមុខបញ្ហាជាច្រើន ពីសំណាក់ប្រេននៅបារាំងដែលអញ្ជើញ យូប៊ីន ទៅចូលរួម។


បញ្ហាធំមួយក្នុងអំឡុងពេលនោះ នាងអាចប្រឈមមុខការដេញចេញពី carpet ដោយហេតុកម្មវិធីគេមិនអនុញ្ញាតឲ្យអ្នកចូលរួមស្លៀកឈុតបែបតំណាងជាតិ នៅលើកម្រាលព្រំក្រហម Cannes film festival ព្រោះកម្មវិធីទីនោះ ជាកន្លែងបង្ហាញតែ brand ធំៗប៉ុណ្ណោះ។ មូលហេតុដែលតារាស្រីរបស់ PNN ចេញមុខមកបកស្រាយ ព្រោះត្រូវអ្នកគាំទ្រ រិះគន់ថា ឈុតដែលស្លៀកនោះ គួរតែធ្វើនៅខ្មែរ មិនមែននៅថៃឡើយ។
ចំណុចនេះ យូប៊ីន ក៏បានបកស្រាយថា កាលពីនាងកាត់នោះ ជាងល្បីៗនៅខ្មែរគ្រប់គ្នារវល់ជាមួយព្រឹត្តិការណ៍ Sea Games ដែលខ្មែរជាម្ចាស់ផ្ទះ ដូចនេះហើយអ្នកទាំងអស់គ្មានពេលគ្រប់គ្រាន់ជួយធ្វើឈុតឲ្យនាងឡើយ។
រឿងត្រូវគេរិះគន់នេះ ទាំងដែលខំធ្វើដើម្បីមុខមាត់ជាតិនេះដែរ មិនបានធ្វើឲ្យរៀមច្បងក្នុងពិភពសិល្បៈនៅស្ងៀមឡើយ ក្នុងនោះកំពូលតារាចម្រៀងដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ នីសា, គង់ ចាន់ស្រីមុំ, សុវត្ថិឌី ធីរីកា,ឌួង ហ្សូរីដា, អ្នកដឹកនាំថត លោក ខាំ ភូរិ ព្រមទាំងតារាៗ និងអ្នកគាំទ្រសុទ្ធតែលើកទឹកចិត្ត ស៊ិន យូប៊ីន កុំឲ្យបោះបង់ការខិតខំប្រឹងប្រែង និងបន្តផ្សព្វផ្សាយអ្វីដែលជារបស់ខ្មែរទៅលើឆាកអន្តរជាតិ។


រឿងដែលធ្វើឲ្យមហាជនខ្មែររំជួលចិត្តមួយទៀត ពេលដែលនាងស្លៀកឈុតនាគរាជមានស្បៃរំលេចពណ៌ទង់ជាតិប្រទេសកម្ពុជាហើយនោះ ដោយអ្នកដែលចាំជួយសម្រួលនាងដើរលើ carpet នោះសុំដកខ្លួន ព្រោះគេថាខ្មាស់គេ ដោយសារឈុតរបស់ យូប៊ីន មើលទៅចម្លែក ខុសពីគេពេក។ បញ្ហាធំបំផុតគឺ គូស្នេហ៍របស់តារាសម្ដែង ខាត់ វ៉ៃហាំង ទើបតែបាក់ជើងហើយការដើរពឹងលើឈើច្រត់ បើគ្មានអ្នកជួយលើករ៉ូប និងយកឈើច្រត់ចេញទេ ពេលឈរថត ត្រូវធ្វើយ៉ាងម៉េចទៅ? ក្នុងសារដែល យូប៊ីន រៀបរាប់បានបន្ថែមទៀតថា នាងមិនអាចបន្តរការដើរ២ ថ្ងៃដែលនៅសល់នៅទីនោះឡើយកាលពីថ្ងៃ ២១ និង ២២ កន្លងទៅ បើគ្មានអ្នកជួយ🥹 ហើយបើប្រថុយដើរខ្លួនឯង ពិតជាគ្រោះថ្នាក់សម្រាប់នាង ព្រោះគ្រូពេទ្យផ្ដាំថាហាមដួលនៅអំឡុងពេលនេះ មិនអ៊ីចឹងទេ លទ្ធផលចុងក្រោយគឺពិបាកណាស់។
ក្នុងការបង្ហាញខ្លួនលើកនេះដែរ ត្បិតពិបាក តែកាសែតបរទេសជាច្រើន ចាប់អារម្មណ៍លើនាង ហើយវិបសាយបារាំងមួយ បានសរសើរ ស៊ីន យូប៊ីន ថា ទោះជាមានបញ្ហាជើងឈឺប៉ុណ្ណេះហើយ នៅតែអាចដើរ និងឡើងកាំជណ្ដើរកម្មវិធីបានរហូតដល់ ២៤ កាំ៕




























































Account
Security
Favourite Content