ក្រោយ យូប៊ីន ប្រាប់រឿងលំបាក ពេលដើរលើកម្រាលព្រំក្រហម Cannes សុគន្ធកញ្ញា & នីសា ក៏ចូលទៅលើកទឹកចិត្ត

វត្តមាន​តារា​សម្ដែង​ជួរ​មុខ​ស្រុក​ខ្មែរ ស៊ីន យូប៊ីន នៅ​មហោស្រព ​Cannes film festival ពិតជា​ធ្វើឲ្យ​ប្រជា​ជន​​កម្ពុជា​មាន​មោទកភាព និង​កោតសរសើរ​ជា​ខ្លាំង ពេល​នាង​គ្រង​ឈុត នាគរាជ​ពណ៌​​ស​តំណាង​ឲ្យ​ដើម​កំណើត​ជនជាតិ​ខ្មែរ។ ប៉ុន្តែ​ការ​ជ្រើស​ស្លៀក​ឈុត​នោះ នាង​ប្រឈម​មុខ​បញ្ហា​ជាច្រើន​ ពី​សំណាក់​ប្រេន​នៅ​បារាំង​ដែល​អញ្ជើញ​ យូប៊ីន ទៅ​ចូល​រួម។

បញ្ហា​ធំ​មួយ​ក្នុង​អំឡុង​ពេល​នោះ នាង​អាច​ប្រឈម​មុខ​ការ​ដេញចេញ​ពី carpet ដោយ​ហេតុ​កម្មវិធី​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ស្លៀក​ឈុត​បែប​តំណាង​ជាតិ នៅ​លើ​កម្រាល​ព្រំ​ក្រហម Cannes film festival ព្រោះ​កម្មវិធី​ទី​នោះ ជា​កន្លែង​បង្ហាញ​តែ brand ធំ​ៗ​ប៉ុណ្ណោះ​។ មូលហេតុ​ដែល​តារា​ស្រី​របស់ PNN ចេញ​មុខ​មក​បកស្រាយ ព្រោះ​ត្រូវ​អ្នក​គាំទ្រ រិះគន់​ថា ឈុត​ដែល​ស្លៀក​នោះ គួរតែ​ធ្វើ​នៅ​ខ្មែរ មិនមែន​នៅ​ថៃ​ឡើយ។

ចំណុច​នេះ យូប៊ីន ក៏​បាន​បកស្រាយ​ថា កាលពី​នាង​កាត់​​នោះ ជាង​ល្បី​ៗ​នៅ​ខ្មែរ​គ្រប់គ្នា​រវល់​ជាមួយ​ព្រឹត្តិការណ៍ Sea Games ដែល​ខ្មែរ​ជា​ម្ចាស់​ផ្ទះ ដូចនេះ​ហើយ​អ្នក​ទាំង​អស់​គ្មាន​ពេល​គ្រប់គ្រាន់​ជួយ​ធ្វើ​ឈុត​ឲ្យ​នាង​ឡើយ។

រឿង​ត្រូវ​គេ​រិះគន់​នេះ​ ទាំង​ដែល​ខំ​ធ្វើ​ដើម្បី​មុខ​មាត់​ជាតិ​នេះ​ដែរ មិន​បាន​ធ្វើឲ្យ​រៀមច្បង​ក្នុង​ពិភព​សិល្បៈ​នៅ​ស្ងៀម​ឡើយ ក្នុង​នោះ​កំពូល​តារា​ចម្រៀង​ដូចជា ឱក សុគន្ធកញ្ញា, សុគន្ធ នីសា, គង់ ចាន់ស្រីមុំ, សុវត្ថិឌី ធីរីកា,ឌួង ហ្សូរីដា, អ្នកដឹកនាំថត លោក ខាំ ភូរិ ព្រម​ទាំង​តារា​ៗ និង​អ្នក​គាំទ្រ​សុទ្ធតែ​លើក​ទឹកចិត្ត​ ស៊ិន យូប៊ីន កុំឲ្យ​បោះបង់​ការ​ខិតខំ​ប្រឹងប្រែង និង​បន្ត​ផ្សព្វផ្សាយ​អ្វី​ដែល​ជា​របស់​ខ្មែរ​ទៅ​លើ​ឆាក​អន្តរជាតិ។

រឿង​ដែល​ធ្វើឲ្យ​មហាជន​ខ្មែរ​រំជួល​ចិត្ត​មួយ​ទៀត ពេល​ដែល​នាង​ស្លៀក​ឈុត​នាគរាជ​មាន​ស្បៃ​រំលេចពណ៌​ទង់​ជាតិ​ប្រទេស​កម្ពុជា​ហើយ​នោះ ដោយ​អ្នក​ដែល​ចាំ​ជួយ​សម្រួល​នាង​​ដើរ​​លើ carpet នោះ​សុំ​ដកខ្លួន ព្រោះ​គេថាខ្មាស់​គេ ដោយសារ​ឈុត​របស់ យូប៊ីន មើល​ទៅ​ចម្លែក ខុស​ពី​គេ​ពេក។ បញ្ហា​ធំ​បំផុត​គឺ គូស្នេហ៍​របស់​តារា​សម្ដែង ខាត់ វ៉ៃហាំង ទើប​តែ​បាក់ជើង​ហើយ​ការ​ដើរ​ពឹង​លើ​ឈើច្រត់ បើ​គ្មាន​អ្នក​ជួយ​លើក​រ៉ូប និង​យក​​ឈើច្រត់​ចេញ​ទេ ពេល​ឈរថត ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ? ក្នុង​សារ​ដែល យូប៊ីន រៀបរាប់​បាន​បន្ថែម​ទៀត​ថា នាង​មិនអាចបន្តរការដើរ២ ថ្ងៃ​ដែល​នៅ​សល់​នៅ​ទី​នោះ​ឡើយ​កាលពី​ថ្ងៃ ២១ និង ២២ កន្លង​ទៅ បើ​គ្មាន​អ្នក​ជួយ🥹 ហើយ​បើ​ប្រថុយដើរខ្លួនឯង ពិតជា​គ្រោះថ្នាក់​សម្រាប់​នាង​ ព្រោះ​គ្រូពេទ្យ​ផ្ដាំ​ថា​ហាម​ដួល​នៅ​អំឡុង​ពេល​នេះ មិន​អ៊ីចឹង​ទេ លទ្ធផល​ចុង​ក្រោយ​គឺ​ពិបាក​ណាស់។

ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​នេះ​ដែរ ត្បិត​ពិបាក តែ​កាសែត​បរទេស​ជាច្រើន ចាប់អារម្មណ៍​លើ​នាង ហើយ​វិបសាយ​បារាំង​មួយ បាន​សរសើរ ស៊ីន យូប៊ីន ថា ទោះជា​មាន​បញ្ហា​ជើង​ឈឺ​ប៉ុណ្ណេះ​ហើយ នៅតែ​អាច​ដើរ និង​ឡើង​កាំជណ្ដើរ​កម្មវិធី​បាន​រហូត​ដល់ ២៤ កាំ៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម