ក្រុមចម្រៀងនារីខេប៉ុបជំនាន់ទី ២ ដ៏ល្បីល្បាញ After School បានជួបជុំគ្នាវិញម្ដងទៀតកាលពីពេលថ្មីៗ និងបានចែករំលែករូបថតជាក្រុមដ៏គួររំភើបជាមួយអ្នកគាំទ្រ។

កាលពីថ្ងៃទី ៩ ខែកញ្ញា សមាជិក Lizzy បានចែករំលែករូបថតជាច្រើននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាមួយនឹង Caption មានអត្ថន័យថា៖ “សង្ខេបៗកាលពីម្សិលមិញ”។ រូបថតចំនួន ៥សន្លឹកបានបង្ហាញពីសកម្មភាពជួបជុំលើកដំបូងក្រោយការបែកគ្នាយ៉ាងយូររបស់សមាជិកក្រុម After School ដើម្បីអបអរសាទរការបើកសាលារាំរបស់ Kahi ។





យោងតាមសារព័ត៌មានកូរ៉េបានឱ្យដឹងថា Kahi កំពុងត្រៀមបើកសាលារៀនរាំនៅទីក្រុងសេអ៊ូលនៅពាក់កណ្តាលខែកញ្ញានេះ។ ក្នុងចំណោមសមាជិក After School អ្នកដែលចូលរួមអបអរក្នុងការបើកសាលានោះរួមមាន Kahi, Jungah, Raina, Nana, Lizzy និង Kaeun។ គួរឱ្យសោកស្ដាយ សមាជិក Uee, Jooyeon និង Bekah បានអវត្តមាន។
ទោះបីជាមិនមែនជាការជួបជុំគ្នាពេញលេញក៏ដោយ ប៉ុន្តែរូបថតក្រុមដែលមានសមាជិកជាច្រើននាក់បានធ្វើឱ្យមានការអាឡោះអាល័យជាច្រើនក្នុងចំណោមអ្នកគាំទ្រនៃក្រុមអាយដលជំនាន់ទី ២ មួយនេះ។
គួររំឭកថា After School បានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៩ ជាមួយនឹងអាល់ប៊ុមចម្រៀងទោល “New Schoolgirl” ហើយក៏បានផលិតបទចម្រៀងល្បីៗជាច្រើនទៀតដូចជា “AH” “Diva” “Bang!” “Shampoo” និង “Flashback” ដោយទទួលបានការគាំទ្រខ្លាំងចំពោះការសម្តែងស្រុះគ្នាឥតខ្ចោះរបស់ពួកគេ។
បន្ទាប់ពីឆ្នាំ ២០១៥ សកម្មភាពពេញលេញរបស់ក្រុមត្រូវបានផ្អាក ហើយការផ្សព្វផ្សាយក្រុម Unit របស់ពួកគេបានបញ្ចប់បន្ទាប់ពីកិច្ចសន្យាផុតកំណត់នៅឆ្នាំ ២០១៦។ ទោះបីជា After School មិនដែលប្រកាសជាផ្លូវការពីការរំសាយក៏ដោយ តែគិតត្រឹមខែកញ្ញា ឆ្នាំ ២០២៤ កិច្ចសន្យារបស់សមាជិកទាំងអស់បានផុតកំណត់ហើយ សូម្បីតែ Nana សមាជិកចុងក្រោយដែលពេលនេះកំពុងបន្តអាជីពសម្ដែង ក៏បានចាកចេញពីទីភ្នាក់ងារចាស់ហើយដែរ ៕

























Account
Security
Favourite Content