Sweet ខ្លាំង… ប្រវត្តិស្នេហា Aff & Nonkul គូស្នេហ៍ខុសជំនាន់ ខាងស្រីបង ១៦ឆ្នាំក៏អត់បញ្ហា

សារព័ត៌មានថៃ បានទម្លាយពីការចាប់ផ្តើមទំនាក់ទំនងស្នេហារវាង តារាសម្ដែងមេម៉ាយកូនមួយ Aff Thaksaorn និងកំលោះ Nonkul Chanon ដែលអ្នកទាំងពីរត្រៀមចេញរឿងភាគជាមួយគ្នានិយាយពីស្នេហាខុសជំនាន់មានចំណងជើងថា “Find Yourself”។

រឿងនេះនិយាយពី​ស្នេហា​រវាង​នារីវ័យ ៣៨ ឆ្នាំ​ម្នាក់​ដែល​បាន​សន្យា​ជាមួយ​មិត្ត​ជិតស្និទ្ធ​ថា​ថ្ងៃ​ណាមួយ​ពួកគេ​នឹង​រៀបការ ប៉ុន្តែចុងក្រោយមិត្តរបស់នាងបានរៀបការជាមួយអ្នកផ្សេងមុន។ នាងតូចចិត្តជាខ្លាំង ហើយក៏បានបបួលសិស្សប្អូនដែលជាអ្នកហាត់ការនៅកន្លែងធ្វើការខ្លួន និងមានអាយុតិចជាងខ្លួន ១៥ឆ្នាំ ចេញទៅផឹក ហើយក៏ជ្រុលមាត់សុំគេធ្វើជាសង្សារ។

នេះជាសាច់រឿងដែលពួកគេសម្ដែង ប៉ុន្តែអ្វីដែលពិសេសជាងនេះគឺក្នុងជីវិតពិតពួកគេក៏កំពុងតែមើលចិត្តគ្នាដែរ ខណៈដែលអ្នកទាំងពីរមានអាយុខុសគ្នា ១៦ឆ្នាំ ដោយ Nonkul មានវ័យ ២៧ឆ្នាំ ចំណែក Aff ៤៣ឆ្នាំ។ ចូលរួមក្នុងកម្មវិធីមួយកាលពីថ្ងៃទី៩ ខែវិច្ឆិកា Nonkul បានទម្លាយចំពោះមុខអ្នកសារព័ត៌មានថា ខ្លួនបានចាប់ចិត្តលើ Aff តាំងពីថ្ងៃដំបូង ព្រោះឃើញ Aff មើលថែអ្នកជុំវិញខ្លួនបានយ៉ាងល្អ។ មានពេលមួយបន្ទាប់ពីរឿងចាប់ផ្តើមថតមិនបានប៉ុន្មាន រូបគេក៏ឈឺហើយត្រូវសម្រាកនៅមន្ទីរពេទ្យ។ ពេលនោះ Aff បានផ្ញើអាហារឱ្យគេញ៉ាំទាំងកាលនោះពួកគេមិនទាន់ជិតស្និទ្ធនឹងគ្នានោះទេ ដែលធ្វើឱ្យគេកាន់តែពេញចិត្តនឹង Aff ជាខ្លាំង។

បន្ទាប់មក Nonkul បបួល Aff សមសម្ដែងជាមួយគ្នាដោយសាកល្បងធ្វើជាគូស្នេហ៍តាមទូរស័ព្ទ ដោយអ្នក​ទាំង​ពីរ​ធ្វើជាដើរតួជា​តួអង្គ​ក្នុង​រឿង ហើយ​និយាយ​តាម​ទូរស័ព្ទ​ដូច​ជា​គូស្នេហ៍​រយៈពេល ១៥-៣០ នាទី​ក្នុង​មួយ​ថ្ងៃ។ Aff យល់​ស្រប​ព្រោះ​​មើល​ឃើញ​ថា​វា​ជា​វិធីសាស្ត្រ​ហាត់សមប្លែក និងថ្មីគួរឱ្យចាប់អារម្មណ៍។

តាមរយៈការហាត់សម និងការថតរឿង ក៏បានធ្វើឱ្យអ្នកទាំងពីរកាន់តែស្និទ្ធស្នាលគ្នា រហូតដល់ Nonkul ចាប់ផ្តើមរង់ចាំ Aff ត្រលប់ទៅផ្ទះជាមួយគ្នា។ Aff ធ្លាប់និយាយថា ទោះបី Nonkul ថតចប់មុនក៏ដោយ ក៏គេតែងតែរង់ចាំនាង ដើម្បីពួកគេបានទៅផ្ទះជាមួយគ្នា។

ក្រោយ​មក​ក៏​មាន​ព័ត៌មាន​រឿង​ស្នេហា​ក្រៅ​ឆាក​រវាង Aff-Nonkul លេចឮ​ជា​បន្តបន្ទាប់។ កាលពីខែកញ្ញា Aff បានបង្ហើបថាមានអ្នកកំពុងមើលចិត្តគ្នាហើយ ប៉ុន្តែ​មិន​បាន​បង្ហាញ​ថា​ជា​នរណា​ទេ ទើបតែកាលពីម្សិលមិញ Nonkul ចេញមកនិយាយច្បាស់ៗថាអ្នកទាំងពីរកំពុងទាក់ទងគ្នាពិតមែន។ ពាក់ព័ន្ធនឹងបញ្ហាដែលថាអ្នកទាំងពីរមានវ័យខុសគ្នាច្រើន Nonkul ថា៖ “នេះមិនមែនជារឿងអ្វីគួរឱ្យខ្លាចនោះទេ ព្រោះចុងក្រោយមិនថាវ័យណា ឬភេទណាក៏ដោយ ក៏មិនមែនជារឿងខុសឆ្គងអ្វីដែរឱ្យតែយើងទាំងពីរយល់ចិត្តគ្នា ខ្ញុំគិតថាអូខេហើយ”។ ចំណែក Aff កន្លងមកក៏ធ្លាប់និយាយដែរថា៖ “អ្នកដទៃមើលមកយើងយ៉ាងណាមិនសំខាន់នោះទេ វាជាបញ្ហារបស់គេ យើងបំពេញតែតួនាទីយើង ធ្វើឱ្យខ្លួនយើងមានក្ដីសុខរាល់ថ្ងៃគ្រប់គ្រាន់ហើយ” ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី