អបអរសាទរ! តារាចម្រៀង អេដា កំពុងពពោះកូនដំបូង 

គេនៅចាំបានថា តារាចម្រៀងឯករាជ្យស្រីដ៏មានប្រជាប្រិយភាព គឺម្ចាស់បទ “ភ្លើង” អេដា បានសម្រេចដឹកដៃគូស្នេហ៍​រូបសង្ហាប្រារព្ធពិធីភ្ជាប់ពាក្យតាមបែបប្រពៃណីខ្មែរយ៉ាងគគ្រឹកគគ្រេង ក្រោមវត្តមាន​ពីសំណាក់ភ្ញៀវកិត្តិយស និងមិត្តភ័ក្តសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២២។

គិតមកទល់ពេលនេះអ្នកទាំងពីរភ្ជាប់ពាក្យបានរយៈពេលជិត៥ ខែហើយ ស្រាប់តែមុននេះបន្តិច តារាចម្រៀងស្រី​រូប​នេះ ប្រកាសឱ្យដឹងដំណឹងរីករាយមួយ ដោយនាងគូដណ្តឹង គឺលោក អេលែន តាន់ កំពុងទទួលបានសមាជិកដំបូង ជាដំណក់ឈាមរួមគ្នា។ អនាគតអ្នកម៉ាក់រូបនេះក៏​ទើប​​បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការដោយក្តីរំភើបរីករាយថា «ជីវិតរបស់យេីង​ នឹងជួបតែភាពរីករាយ ហេីយសុភមង្គលដែលមិនអាចកាត់ថ្លៃបានមួយទៀត​ ក៏កំពុងតែធ្វេីដំណេីរមករកពួកយេីងផងដែរ អរគុណសំរាប់ការប្រទានពរជ័យមួយនេះ​ With love comes joy!  Another blessing is coming our way. We are very thankful and grateful. »។

ទោះជាយ៉ាងណា អេដា មិនទាន់ឲ្យដឹងពីភេទកូន​ក្នុង​ពោះនៅ​ឡើយ។ បន្ទាប់ពីឃើញការបង្ហោះនេះ សិល្បករ-សិល្បការិនី រួមទាំងហ្វេនៗអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅ Comment អបអរសាទរដល់អ្នកទាំងពីរដែលកំពុងទទួលបានសមាជិកថ្មី។

សូមជម្រាបថា តារាចម្រៀងឯករាជ្យ អេដា បានប្រកាសជាសាធារណ: ​ពីទំនាក់ទំនងរបស់នាង និងគូស្នេហ៍ អេលែន តាន់ កាលពីថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ដែលជាថ្ងៃខួបកំណើតរបស់នាង និងជាថ្ងៃសម្ពោធបទចម្រៀង  «មានអ្នកថែឬនៅ» ជាការនិពន្ធទំនុកច្រៀង និងបទភ្លេងដោយនាងផ្ទាល់ និងមានការសហការរៀបរៀងតន្ត្រីដោយ Noly records។ ពេលនោះ គូស្នេហ៍របស់ Adda គឺជាតួប្រុសក្នុងបទចម្រៀងតែម្តង។ ចំណងស្នេហាអ្នកទាំងពីរកាន់តែ​ផ្អែមល្ហែមឡើងរាល់ៗថ្ងៃរហូតឈានដល់ការលុតជង្គង់សុំរៀបការយ៉ាងរ៉ូម៉ែនទិច។ មិនយូរប៉ុន្មាន អេដា បានសម្រេចដឹកដៃគូស្នេហ៍ជាជនជាតិបរទេសរូបសង្ហា ប្រារព្ធពិធីភ្ជាប់ពាក្យតាមបែបប្រពៃណីខ្មែរ​ក្រោយ​ចូលឆ្នាំខ្មែរ​។ 

តាមអ្វីដែលធ្លាប់បង្ហោះលើបណ្តាញសង្គមកន្លងមក ម្ចាស់បទ «ពីរនាក់បានហើយ» មានបំណងរៀបចំពិធីមង្គលការបែបតូចៗនៅមាត់ឆ្នេរសមុទ្រ នៅអំឡុងខែតុលា ខាងមុខនេះ ប៉ុន្តែពេលនេះនាងទទួលបានសមាជិកថ្មីហើយ ដូច្នេះគេនៅពុំទាន់ដឹងថា តើគម្រោងរៀបការមាត់ឆ្នេរដែលគ្រោងអញ្ញើញភ្ញៀវត្រឹម ១៥ នាក់នោះនឹងអាចកើតឡើងតាមការគ្រោងឬអត់ទេ? មានតែរង់ចាំការធ្វើបច្ចុប្បន្នភាពរបស់តារាចម្រៀងរូបនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក