អេដា លើកចំណុចនេះឡើងឱ្យស្ថាប័ន Miss Universe Cambodia ពិចារណាម្ដងទៀត ប៉ះចំបេះដូងអ្នកគាំទ្រគ្រប់ៗគ្នា

តារា​ចម្រៀង​ អេដា សុំ​ឱ្យ​ស្ថាប័ន Miss Universe Cambodia និង​អ្នក​ពាក់ព័ន្ធ​ងាក​មក​ update ​រាល់​សកម្មភាព​ប្រកួត​របស់ ហ្វីយ៉ាតា Miss Universe Cambodia 2025 និង​បំផុស​ការ​បោះឆ្នោត​គាំទ្រ ដោយ​ទុក​រឿង​ចម្រូងចម្រាស​មួយ​ឡែក​សិន។

ដូច​ដែល​មហាជន​បាន​ជ្រាប ពេល​នេះ​បវរ​កញ្ញា​តំណាង​កម្ពុជា ថៃ នារី​សុជាតា ហ្វីយ៉ាតា កំពុង​មាន​វត្តមាន​នៅ​ទឹក​ដី​នៃ​រាជាណាចក្រ​ថៃ​ក្នុង​ការ​ប្រកួត Miss Universe 2025 ដើម្បី​មុខ​មាត់​ប្រទេស​លើ​ឆាក​អន្តរជាតិ។ ស្របជាមួយគ្នានេះ តារាចម្រៀង អេដា បាន​លើក​ឡើង​ចំៗ​ទៅ​កាន់​ស្ថាប័ន Miss Universe Cambodia និង​បណ្ដា​អ្នក​ពាក់ព័ន្ធ​យ៉ាង​ដូច្នេះ​ថា៖ «ស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធកម្មវិធីទាំងអស់​ គួរទុករឿងចម្រូងចម្រាសផ្ទាល់ខ្លួនមួយឡែកសិន​ ហេីយចូលមកបង្ហេីយការងារដែលបានចាប់ផ្តេីមអោយចប់ចុងចប់ដេីម​ បូករួមទាំងការបង្ហោះពីសម្មភាពប្រលងរបស់បេក្ខភាពតំណាងកម្ពុជា​នៅលេីទឹកដីប្រទេសថៃ​ បំផុសបំផុលការបោះឆ្នោតគាំទ្រ​ និងធ្វេីបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោ​របស់​ បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗ​ អោយប្រជាជនកម្ពុជានិងពិភពលោកបានដឹង​ ព្រោះនេះជាផេកផ្លូវការ​ តំណាងអោយកម្ពុជា​ ក្នុងខណ:ពេលនេះត្រូវសាមគ្គីគ្នាកុំអោយប្រទេសជាប់របងគេមេីលងាយ​ព្រោះ Fiyata បានជាទៅដល់ប្រទេសគេហេីយ​ ជាន់ឆាកគេហេីយ​ ចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ​។ ឯណាសំលេងវិជ្ជមាន​ គាំទ្រស្រ្តី​ និងមាតា ដែលអ្នកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?This is the platform to support our Woman to raise her voice, not holding her back. Gather your senses and finish what you have started.»។

បញ្ហា​ចម្រូងចម្រាស​រវាង​ម្ចាស់​ភាគហ៊ុន Miss Universe Cambodia បាន​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ម្ចាស់​មកុដ Miss Universe Cambodia 2025 រហូត​មុន​ការ​ចេញ​ទៅ​ប្រកួត​ប៉ុន្មាន​ថ្ងៃ មាន​លិខិត​ជូន​ដំណឹង​លែង​បញ្ជូន​បេក្ខភាព​ចេញ​ទៅ​ប្រកួត​ថែម​ទៀត​ផង។ ជា​ការ​ឆ្លើយ​តប ថៃ នារីសុជាតា ក៏​បាន​ឲ្យ​ក្រុម​មេធាវី​របស់​ខ្លួន ចេញ​លិខិត​ផ្លូវ​ច្បាប់ បញ្ជាក់​ពី​ភាព​ស្អាតស្អំ ព្រម​ទាំង​ជំហរ​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ឲ្យ​បាន​ទៀត​ផង។

ដូចនេះ​ហើយ​ទើបផេក​ផ្លូវការ Miss Universe Cambodia លែង​មាន​ការ​បង្ហោះ​អ្វី​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​របស់​បវរកញ្ញា​កម្ពុជា ថៃ នារីសុជាតា អំឡុង​ពេល​ចេញ​ទៅ​ប្រកួត​កម្មវិធី Miss Universe លើក​ទី៧៤ ដែល​កំពុង​រៀបចំ​ឡើ់ង​នៅ​ប្រទេស​ថៃ។

ការ​លើក​ឡើង​របស់ អេដា ក្នុងពេលនេះបាន​ធ្វើ​ឱ្យ​មហាជន​អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា​​គាំទ្រ​ជាខ្លាំង ខណៈ​នេះ​ជា​ចំណុច​រសើប ​និង​មិន​គួរ​បណ្ដែត​បណ្ដោយ​បន្ត​ទៀត​នោះ​ឡើយ ហើយក៏សង្ឃឹម​ថា​ស្ថាប័ន Miss Universe Cambodia គិត​គូរ​ចំពោះ​ចំណុច​ទាំង​អស់​ខាង​លើនេះ៕

រូបភាព ៖ Fiyata & Adda Angel



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *