“Queen Of Tears” ជារឿងភាគកូរ៉េកំពុងមានភាពល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ន។ តួឯកទាំងពីរគឺតារាប្រុស Kim SoHyun និងតារាស្រី Kim JiWon ត្រូវបានគេសរសើរមិនដាច់ពីមាត់ពីថ្វីដៃសម្ដែងរបស់អ្នកទាំងពីរ ជាពិសេសអ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំងនៅក្នុងរឿង។
ក្រឡេកមកមើលសម្រស់របស់តារាស្រី Kim JiWon ក៏ជាផ្នែកមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយនាងសម្ដែងតួអង្គ Hong HaeIn ជាកូនស្រីកើតក្នុងត្រកូលអភិជន។ ការតុបតែង និងស្ទីលរបស់នាងក្នុងរឿង “Queen Of Tears” គឺត្រូវបានគេសរសើរយ៉ាងខ្លាំងផងដែរ។


កំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធី “Salon Drip” តារាស្រីវ័យ ៣១ ឆ្នាំរូបនេះ បានលើកឡើងពីការសម្រកទម្ងន់របស់នាងមុនចូលសម្ដែងរឿង “Queen Of Tears”។ Kim JiWon បានលើកឡើងថា នាងបានតម និងហូបអាហារយ៉ាងប្រុងប្រយ័ត្នបំផុតរហូតដល់ទៅពេញ ១ ឆ្នាំ។ ក្នុងរឿង នាងត្រូវស្លៀកសម្លៀកបំពាក់ច្រើនម៉ូតបែបស៊ីវិល័យ ដូច្នេះនាងត្រូវថែខ្លួនឲ្យបានល្អ។
នាងបានតមចំណីមួយចំនួន ជាពិសេសមិនហូបអាហារដែលមានជាតិខ្លាញ់ ឬប្រូតូអ៊ីនខ្ពស់ខ្លាំងពេក។ នាងមិនបានញ៉ាំអាហារបែបចិន អស់រយៈពេលពេញ ១ ឆ្នាំ ខណៈអាហារចិនជាអាហារពេញនិយមមួយក្នុងប្រទេសកូរ៉េ ដែលប្រជាជនកូរ៉េចូលចិត្ដញ៉ាំខ្លាំង បន្ទាប់ពីម្ហូបកូរ៉េ។


Kim JiWon បានបន្ថែមថា៖ នាងបានសន្យានឹងខ្លួនឯង នាងនឹងញ៉ាំអាហារទាំងអស់នោះខ្លះវិញ ក្រោយពេលបញ្ចប់ការថតរឿង ប៉ុន្ដែដោយសារការផ្សព្វផ្សាយរឿងមិនទាន់ចប់ដូច្នេះនាងមិនទាន់បានញ៉ាំអាហារទាំងអស់នោះនៅឡើយ។
ជាមួយគ្នាដែរ អ្នកគាំទ្របានសង្កេតឃើញថា មុខតារាស្រី Kim JiWon បានតូចជាងមុន ឯសាច់ថ្ពាល់ដ៏គួរឲ្យស្រឡាញ់របស់នាងក៏លែងមាន ដោយសារការថែសម្រស់ និងតមអាហារពេញ ១ ឆ្នាំរបស់នាង។ អ្នកគាំទ្រក៏បានសរសើរពីទឹកចិត្ដតស៊ូរបស់នាង និងការសម្ដែងយ៉ាងប៉ិនប្រសប់ ធ្វើឲ្យតួអង្គ Hong HaeIn ក្លាយជាតួអង្គស្រីដែលមានភាពលេចធ្លោខ្លាំងនៅដើមឆ្នាំ ២០២៤៕

























Account
Security
Favourite Content