ថ្មីៗនេះតារាសម្ដែងប្រុសកូរ៉េ Hyun Bin បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី You Quiz on the Block បន្ទាប់ពីខកខានអស់រយៈពេល ១៣ ឆ្នាំ។ ពេលនោះលោកពិតមានអារម្មណ៍ថាភ័យបន្ដិចបន្ដួចដោយសារត្រូវអង្គុយនិយាយរឿងរបស់លោកនៅចំពោះមុខកាមេរ៉ាជាច្រើនយ៉ាងនេះ។

ក្នុងចំណោមរឿងរ៉ាវជីវិតរបស់តារាសម្ដែង Hyun Bin ជីវិតទំនាក់ទំនងស្នេហារវាងលោក និងភរិយាគឺតារាស្រី Son Ye Jin ក៏ត្រូវបានលើកយកមកបង្ហើបឱ្យទស្សនិកជន និងអ្នកគាំទ្របានដឹងដែរ។ តារាប្រុសវ័យ ៤២ ឆ្នាំរូបនេះបាននិយាយថាខ្សែភាពយន្ដ “Crash Landing on You” គែជាគម្រោងដែលអាចឱ្យលោកធ្វើរឿងផ្សេងៗបានយ៉ាងច្រើន និងក៏ទទួលបានក្ដីស្រឡាញ់ជាច្រើនពីមនុស្សជុំវិញខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណេះ លោកក៏ទទួលបានការវាយតម្លៃខ្ពស់ក្រោយពីសម្ដែងរឿងមួយនេះ ថែមទាំងជាគម្រោងដែលបណ្ដាលឱ្យលោកបានជួបជាមួយនឹងភរិយាជាទីស្រឡាញ់ទៀតផង។

តួឯកប្រុសរឿង “Crash Landing on You” បានបន្ដថាកាលពេលមុនថតរឿង លោកបាននិយាយ និងពិភាក្សាយ៉ាងច្រើនជាមួយតារាស្រី Son Ye Jin ដោយសារតែភាពយន្ដនេះត្រូវថតនៅកន្លែងផ្សេងៗគ្នាហេតុនេះហើយទើបអ្នកទាំងពីរត្រូវមានទំនាក់ទំនងជាមួយគ្នាញឹកញាប់។ ប្រសិនបើសួរលោកតើស្នេហាលោកចាប់ផ្ដើមនៅពេលណា នោះលោកក៏មិនច្បាស់នោះដែរ។ លោកដឹងត្រឹមថាវាគឺកើតឡើងដោតធម្មជាតិព្រោះលោកបានចំណាយពេលជាច្រើននិយាយពិភាក្សាការងារ ហើយក៏មានការផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមក។ ដូច្នេះសូម្បីតែការងារបានបញ្ចប់ពិតមែន តែមនោសញ្ចេតនាអ្នកទាំងពីរក៏បានវិវត្តទៅមុខរហូតក្លាយខ្លួនជាគូស្នេហ៍ និងដឹកដៃគ្នាចូលរោងការសាងគ្រួសារតែម្ដង។
គួររំឭកថា តារាប្រុស Hyun Bin និង តារាស្រី Son Ye-jin បានបញ្ចប់ភាពនៅលីវនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយទទួលបានកូនប្រុសគួរឱ្យស្រឡាញ់ម្នាក់ជាចំណងដៃ ៕























Account
Security
Favourite Content