យុវជនខ្មែរម្នាក់ បាននាំ​មកុដ​នាង​របាំ​បុរាណទម្រង់ ១០០ ឆ្នាំ ទៅបង្ហាញលើឆាកនៅប្រទេសចិន

យុវជន​ខ្មែរ​​ម្នាក់​បាន​នាំ​យក​មកុដ​នាង​របាំ​បុរាណ​ទម្រង់ ​១០០ ​ឆ្នាំទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ​ក្នុង​កម្មវិធី​មួយ​​នៅ​ប្រទេស​ចិន​ ក្នុង​គោល​បំណង​​ចង់ឱ្យ​បរទេសបាន​ស្គាល់វប្បធម៌​ អរិយធម៌​ដ៏ល្អ​ល្អះរបស់កម្ពុជា​។​

ដូច​ពាក្យ​ចាស់​ពោល​មិន​ខុស​ «កូន​ខ្មែរ​ទៅ​ដល់​ណា​ ភាព​ល្បី​រន្ទឺ​របស់​ជាតិ​ខ្មែរ​ទៅ​ដល់​ទី​នោះ​»​។ ​នា​ពេល​ថ្មី​ៗ​នេះ​​ វីដេអូ​របស់​យុវជន​ម្នាក់​ដែល​បាន​នាំ​យក​មកុដ​នាង​របាំ​បុរាណ​ខ្មែរ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ​ ប្រទេស​ចិន ​​​ក្នុង​កម្មវិធី​​មួយ​ត្រូវ​បាន​មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសបុក​ចែក​រំលែក​ព្រោង​ព្រាត។​​​ តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​យុវជន​វ័យ​ក្មេង​ ហេរ តូប៉ូកូស្ស៊ី រូប​នេះ​បាន​ឱ្យ​ដឹង​ថា​​​នេះ​ ជា​កម្មវិធី​មួយ​ដែល​រៀប​ចំ​ឡើង​ដើម្បី​ប្រិយមិត្ត​ដែល​គាំទ្រ​​ល្ខោន​គ្រប់​ទម្រង់​របស់​ប្រទេស​ចិន ឯ​រូប​លោក​​ជា​និស្សិត​បរទេស​ដែល​កំពុង​សិក្សា​និង​មាន​វត្តមាន​ក្នុង​ប្រទេស​ផង​នោះ​​ក៏​បាន​ចូលរួម​សម្ដែង​ផង​ដែរ​។

​ឆ្លៀត​ក្នុង​កម្មវិធី​លោក​ក៏​បាន​ឱកាស​ក្នុង​ការ​បង្ហាញ​នូវ​អត្តសញ្ញាណ​​របស់​ប្រទេស​នីមួយៗ​​ លោក​ក៏​បាន​លើក​យក​មកុដ​នាង​របាំ​ក្បាច់​បុរាណ​ទម្រង់​១០០​ឆ្នាំ ថែម​ទាំង​បាន​រៀប​រាប់​ថា​​ «នេះ​ជា​មកុដ​នាង​របាំ​នៃ​ល្ខោន​ព្រះ​រាជ​ទ្រព្យ​​​​​​​​​​​​​​​របស់​កម្ពុជា​ មកុដ​នេះ​ដែរ​​ធ្វើ​ឡើង​ពី​ខ្មុក​ ជា​ក្រដាសរឹង​ដែល​មាន​បិទ​ជាមួយ​និង​​ក្បាច់​ សង្ឃឹម​ថា​អ្នក​ទាំង​គ្នា​ចូល​ចិត្ត»​។​

គួរ​ឱ្យ​ដឹង​ដែរ​ថា​ យុវជន​វ័យ​ក្មេង​រូបនេះ​ជា​និស្សិតថ្នាក់បណ្ឌិតជំនាញភាសាវិទ្យា និង ភាសាវិទ្យាអនុវត្តន៍ នៃសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំង និងជាជំនួយការរដ្ឋរដ្ឋបាលនៃសាលារបាំនរោត្តម បុប្ផាទេវី សមាជិកក្រុមសម្របសម្រួលកិច្ចការនិស្សិតនៃក្រុមការងារ អ.ម.ត. ចិនផងដែរ​៕​

សូមទស្សនាវីដេអូ

​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ