បង្រៀនបានមួយរយៈ សាន្ត កុសុមៈ បញ្ចេញអារម្មណ៍ពិត ស្រាប់តែគ្រូៗចូលខមិនព្រាត

អ្នក​គ្រូ សាន្ត កុសុមៈ បង្ហាញ​អារម្មណ៍​ពិតៗ​ក្រោយ​បង្រៀន​បាន​មួយ​រយៈ។ តារា​សម្ដែង​ស្រី​មុខ​ស្រស់ កុសុមៈ បង្ហើប​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹង​ថា​ក្នុង​នាម​ជា​គ្រូ​បង្រៀន​មួយ​រូប​ត្រូវ​ចេះ​ហោច​ណាស់​ចាប់​ពី ៤ ទៅ ៥ ជំនាញ ឬ​លើស​ហ្នឹង គួប​ផ្សំ​ជាមួយ​សិល្បៈ​ក្នុង​ការ​សម្ដែង​ផង​ដែរ។

«ធ្លាប់​គិត​ថា​ឈប់​ពី​សិល្បៈ​មក​បង្រៀន​ព្រោះ​ខ្ជិល​សម្ដែង តែ​ខុស​ការ​គិត សម្ដែង​រាល់​ថ្ងៃ» សាន្ត កុសុមៈ និយាយ​ចំៗ​ដោយ​បើក​ចំហ​បែបនេះ ថែម​ទាំង​លើក​សរសើរ​ដល់​លោក​គ្រូ​អ្នក​គ្រូ និង​បុគ្គល​ដែល​មាន​ជំនាញ​ក្នុង​ការ​បង្រៀន រហូត​ធ្វើ​ឱ្យ​បណ្ដា​គ្រូ​ និង​អ្នក​ក្នុង​វិស័យ​អប់​រំ​ចូល​ខមិន​ព្រោងព្រាត​បង្ហាញ​អារម្មណ៍​របស់​គាត់​ភ្ជាប់​ជាមួយ​បទ​ពិសោធន៍។

សាន្ត កុសុមៈ បាន​បង្ហោះ​វីដេអូ​ខ្លី​រៀប​រាប់​ពី​អារម្មណ៍​ពិត​យ៉ាង​ដូច្នេះ​ថា៖ «ឈប់​សម្ដែង មក​ធ្វើ​គ្រូ ដល់​ពេល​ធ្វើ​គ្រូ បែរ​ត្រូវ​សម្ដែង​រាល់​ថ្ងៃ» ក្នុង​ន័យ​នេះ​កញ្ញា​បាន​បន្ថែម​ថា «រាល់​ថ្ងៃ​ក្រៅ​ពី​កាតព្វកិច្ច​បង្រៀន ជា​គ្រូ​ម្នាក់​ត្រូវ​ចេះ​ហោច​ណាស់ ៤ ទៅ ៥ ជំនាញ​បន្ថែម​ដូច​ជា ចេះ​ច្រៀង ចេះ​រាំ ចេះ​គូរ​រូបជាដើម សូម្បី​ការងារ​ហត្ថកម្ម​ផ្សេង​ទៀត​ក៏​ត្រូវ​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ដែរ»។ អ្នកគ្រូបឋមរូបស្រស់បន្ថែម៖ «ជា​រួម​ត្រូវ​ចេះ​គ្រប់​មុខ​តែ​ម្ដង​ ដែលនេះជាសិល្បៈសម្ដែង​មួយក្នុងការ​ផ្ដល់​និង​ចែក​រំលែក​ទៅ​កាន់​សិស្ស​របស់​ខ្លួន»។

ជាមួយ​គ្នា​នេះ លោក​គ្រូ-អ្នក​គ្រូ និង​បុគ្គល​ក្នុង​វិស័យ​អប់​រំ​ដូច​គ្នា​ក៏​បាន​ចូល​ខមិន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​បែប​នេះ៖ «អត់ទាន់អស់ទេអូន​ នៅចេះផ្នែកច្បាប់​ តុលាការកាត់ក្ដី​ ពេទ្យសង្គ្រោះបឋម​ កសិករ​ដាំដំណាំ​ អ្នកចម្រៀង​ អ៉ីអនាម័យ»។ ខមិនខ្លះ៖ «ខ្ញុំគ្រូមត្តេយ្យ មិនមែនបង្រៀនតែ១មុខទេ ជាពេទ្យ ជាអ្នកកាត់ក្ដី ជាអ្នកអនាម័យ ចេះគ្រប់មុខហើយឥឡូវមានជំនាញច្រើនមុខ»។ ក៏មានខមិនផ្សេងទៀតថា៖ «បើកាន់ទី១ដល់ទី៣ទៀត បាត់ភាពជាខ្លួនឯងបាត់»៕

ចុចទីនេះដើម្បីទស្សនាវីដេអូ ៖ https://www.facebook.com/share/r/1BeLnevsZP/

រូបភាព ៖ Kosamak San



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *